បវរកញ្ញាថៃលុតជង្គង់សំពះចុងជើងម្ដាយ បង្កការរំជួលចិត្ត
មានអាយុត្រឹមតែ១៧ឆ្នាំ កញ្ញា កានីថា ផាសឿង បានជាប់ជារាជនីសម្ផស្ស របស់ប្រទេសថៃ ឆ្នាំ២០១៥នេះទៅហើយ។ ប៉ុន្តែកាយវិការរបស់នាង នៅចំពោះអ្នកមានគុណ បានធ្វើឲ្យអ្នកផងនិយាយពីនាង កាន់តែខ្លាំងថែមទៀត និងនៅពាសពេញពិភពលោក។ កាយវិការដែលប្រទេសមួយចំនួន នៅទ្វីបអាស៊ី ជាពិសេសកម្ពុជា ចាត់ទុកថាមិនអាចខ្វះបាន សម្រាប់មនុស្សដែលខ្លួនគោរពខ្លាំង ដូចជា ម្ដាយឪពុកបង្កើត ព្រះសង្ឃ ឬព្រះមហាក្សត្រជាដើម។
បន្ទាប់ពីបានឈ្នះម្កុដពេជ្រ គ្រប់គ្រងតំណែង ជាស្ត្រីកំពូលសម្រស់ នៃឆ្នាំ២០១៥នេះមក ម្ចាស់ជ័យលាភីវ័យក្មេង បានវិលត្រឡប់ មកកាន់ស្រុកកំណើតរបស់នាងវិញ។ មានមូលហេតុអ្វី? គឺដើម្បីសម្ដែងគារវកិច្ច ដល់ស្ត្រីម្នាក់ ដែលបានបង្កើត ចិញ្ចឹម និងថែរក្សា ឲ្យកម្លាំងចិត្តនាង រហូតដល់វ័យប៉ុណ្ណេះ។ រូបថតរបស់បវរកញ្ញា ដែលឃើញលុតជង្គង់ សំពះ និងអោនក្បាល ទៅដល់ចុងជើងម្ដាយ ត្រូវបានសារព័ត៌មានប្រចាំថ្ងៃអង់គ្លេស «Daily Mail» យកមកចុះផ្សាយ [...]