ឆ្នាំ«ថ្មី» រំលឹកពីសំដី«គ្មាន»ប្រសិទ្ធិភាពថ្មីៗ របស់នាយករដ្ឋមន្ត្រីកម្ពុជា
តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានចាត់វិធានការ លើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាពិសេសនៅក្នុងសារព្រមានចុងក្រោយ ថានឹងដាក់ពាក្យបណ្ដឹងប្ដឹងលោក សម រង្ស៊ី ទៅតុលាការឲ្យបានមុនចូលឆ្នាំ។ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះ ដូចជាស្ងាត់ដូច«ចោរ»លួចសេះ។
លោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយនាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជាបានរីករាយសើចសប្បាយទទួលអំណរឆ្នាំថ្មី យ៉ាងក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទរកគ្នា កាលពីថ្ងៃទី៩ ខែមេសា [...]