«ទាហានមួកខៀវខ្មែរទាំងបីរូប ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ»
ទាហានវិស្វកម្មមួកខៀវកម្ពុជា បីរូប ពីក្នុងចំណោមបួនរូប ត្រូវបានសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ដោយក្រុមឧទ្ទាម បន្ទាប់ពីការពួនស្ទាក់វាយប្រហារមួយ កាលពីយប់ថ្ងៃទី៨ ខែឧសភា ដោយសារតែពួកគេ បានបំពេញកិច្ចការមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព របស់ប្រទេសអាហ្វ្រិកកណ្ដាលប៉ុណ្ណោះ។ នេះ បើតាមការអះអាង របស់លោក «Hervé Verhoosel» អ្នកនាំពាក្យរបស់បេសកកម្មពហុជំនាញ របស់អង្គការសហប្រជាជាតិ ដើម្បីស្ថិរភាព នៅប្រទេសអាហ្វ្រិកកណ្ដាល ហៅកាត់ថា «Minusca»។
នៅល្ងាចថ្ងៃចន្ទទី៨ ខែឧសភា កងទ័ពវិស្វកម្មមួកខៀវកម្ពុជា ចំនួន១២រូប បានជិះរថយន្ដ ចេញពីបំពេញភារកិច្ចរបស់ផងខ្លួន នៅក្នុងក្រុង «Rafaï» ដើម្បីវិលត្រឡប់ ទៅកាន់ក្រុង «Bangassou» វិញ ដោយមានការអមការពារ ពីសំណាក់កងកម្លាំងមួកខៀវ របស់ប្រទេសម៉ារ៉ុក (ដែលមានជំនាញ ខាងប្រយុទ្ធ និងប្រដាប់ដោយអាវុធ)។ ទីក្រុងទាំងពីរនេះ [...]