CNRP៖ ទណ្ឌកម្មដាក់លើ ហ៊ីង ប៊ុនហៀង ជាសារព្រមាន«មេក្លោង»
ប្រតិកម្មបានធ្លាក់ ចុះមកជាបន្តបន្ទាប់ ចំពោះការដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដែលសម្រេចឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយនាយកដ្ឋានរតនាគារជាតិអាមេរិក។
សម្រាប់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ នៅកម្ពុជា និងដែលត្រូវបានរំលាយចោល ដោយរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីចុងឆ្នាំ ទៅម៉ិញនោះ ទណ្ឌកម្មប្រឆាំងមេបញ្ជាការកងអង្គរក្ស របស់នាយករដ្ឋមន្ត្រី គឺជា «ការផ្ដល់ពន្លឺយុត្តិធម៌មួយ ជូនដល់ជនរងគ្រោះ ដែលរងគ្រោះក្រោមស្នាដៃលោក ហ៊ីង ប៊ុនហៀង»។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះបន្តិច។
លោក ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយផ្កាយមាសបួន និងជាមេបញ្ជាការ នៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន [...]