«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»
វាជាសម្លេងរអ៊ូរទាំ របស់បុរសម្នាក់ ដែលធ្វើឡើងបែបកំសាន្ដសប្បាយ តាំងពីច្រើនសប្ដាហ៍កន្លងមកហើយ ក្នុងន័យដើម្បីបំបែកភាពអផ្សុក និងភាពឯកោរបស់ខ្លួន។ តែសម្លេងនេះ បែរជាបានទាក់ទាញ ចំណាប់អារម្មណ៍ ទៅដល់បណ្ដាជនទូទៅ ដែលទំនងជាបណ្ដាលមក ពីការលើកដាក់សម្លេង និងន័យរបស់វា។
នៅលើបណ្ដាញសង្គម ទាំងប្រុសទាំងស្រី បានយកសម្លេង របស់បុរសរូបនេះ មកត្រាប់ធ្វើកាយវិការតាម រហូតដល់ខ្លះទៀត បានយកសម្លេងនេះ ទៅ «Rap» ដើម្បីបង្កើតជាបទចម្រៀងនោះផង។
ខាងក្រោមនេះ ជាកាយវិការពិសេសៗ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន៖
ណីម៉ា ធ្វើឲ្យក្មេងប្រុសម្នាក់យំ... ទៀតហើយ!
ហេតុការណ៍បានកើតឡើង នៅចុងបញ្ចប់នៃការប្រកួត រវាងក្រុម រ៉ែន (Rennes) និងក្រុម ប៉ារីស (Paris Saint-Germain) កាលពីរសៀលថ្ងៃអាទិត្យកន្លងមក ដែលជាការប្រកួត ក្នុងក្របខណ្ឌរាប់ពិន្ទុ ដណ្ដើមជើងឯកបារាំង ប្រចាំរដូវកាល ហើយដែលក្រុមប៉ារីស ទទួលជ័យជំនះ នៅទីបំផុត ១-៣។
នៅពេលគ្រូបង្វឹក នៃក្រុមប៉ារីស បានផ្លាស់ប្ដូរកីឡាករចូលប្រកួត កីឡាករ ណីម៉ា (Neymar Jr) បានទទួលកុុុមារម្នាក់ ដែលរត់ឆ្លងចូល ក្នុងទីលានប្រកួត សំដៅទៅកីឡាករដ៏ល្បី។ ជាមួយនឹងការបង្ហូទឹកភ្នែក ដោយការរំជួលចិត្តផង កុមារបានសុំអាវពីកីឡាករ ណីម៉ា មុននឹងសម្រេចបាន ដូចបំណងមែន។
ការរំជួលចិត្ត មិនមែនកើតមានត្រឹមតែកុមារទេ តែកីឡាករ ណីម៉ា ដែលធ្វើមានកាយវិការដូច្នេះ រាប់មិនអស់មកនោះ ក៏ទំនងជាទប់ចិត្តមិនបានដែរ ព្រោះខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស រូបនេះ បានធ្វើដៃរា កុំឲ្យភ្នាក់ងារសន្តិសុខ របស់កីឡាដ្ឋាន ធ្វើអន្តរាគមន៍ ទៅលើកុមារដ៏តូច ដោយគ្រាន់តែគ្នា [...]
ហ៊ុន សែន ថាគ្មាននរណាសម្លាប់លោកបានទេ ពេលលោកនៅកាន់អំណាច
«ពេលណាខ្ញុំនៅកាន់តំណែង ជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច ដែលជាសេចក្ដីសន្និដ្ឋាន ចេញពីការរំលឹកខួបទី២០ នៃព្រឹត្តិការណ៍បង្កៃគ្រាប់រ៉ុក្កែត B40 ចំនួនបួនគ្រាប់ កាលពីឆ្នាំ១៩៩៨ ក្នុងខេត្តសៀមរាប ដែលលោកអះអាងថា ជាគម្រោងធ្វើឃាត ទៅលើរូបលោក នៅពេលនោះ។
បុរសខ្លាំងកម្ពុជា ដែលត្រូវបានសភាឯកបក្ស នីតិកាលថ្មី ជ្រើសតាំងឲ្យនៅបន្តអំណាច បានសរសេររៀបរាប់ថា៖ «នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសល វាបានទៅបុកផ្ទះប្រជាជន នៅម្ខាងផ្លូវ ធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវរបួសជាទម្ងន់»។
ព្រឹត្តិការណ៍នៅវេលានោះ ជាការប្រជុំសភា នីតិកាលទី២ [...]
មេដឹកនាំប្រឆាំងបានឈ្នះឆ្នោតប្រធានាធិបតី នៅកោះម៉ាល់ឌីវ
បន្ទាប់ពីប្រទេសម៉ាឡេស៊ី នៅវេលានេះ ប្រជុំកោះម៉ាល់ឌីវ ដែលស្ថិតនៅកណ្ដាលមហាសមុទ្រឥណ្ឌា ក៏កំពុងបដិសេធចោលដែរ នូវការគ្រប់គ្រប់បែបកណ្ដាប់ដៃដែក នៃប្រធានាធិបតីផុតអាណត្តិ ដោយជ្រើសតាំងជំនួសវិញ ដោយមេដឹកនាំប្រឆាំងមួយរូប គឺលោក «Ibrahim Mohamed Solih»។ មេដឹកនាំប្រឆាំងរូបនេះ បានទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃអាទិត្យនេះ ជាមួយនឹងសម្លេងឆ្នោតគាំទ្រ ប្រមាណជា៥៨,៣%។
ជ័យជំនះរបស់លោក «Solih» បានកើតឡើងឡើង ជាមួយយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានពោរពេញ ដោយភាពចម្រូងចម្រាស់ ដែលក្រុមអ្នកឃ្លាំមើលឯករាជ្យ បានគិតថា វាគ្រាន់តែជាការបោកបន្លំ ដើម្បីផ្ដល់ទម្ងន់ ទៅឲ្យបុរសខ្លាំងរបស់ប្រទេស គឺប្រធានាធិបតីផុតអាណត្តិ លោក «Abdulla Yameen» បាននៅបន្តក្រាញអំណាច ទៅមុខទៀតប៉ុណ្ណោះ។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសម៉ាលឌីវ បានប្រកាសឲ្យដឹងថា លោក «Solih» ទទួលបានសម្លេងឆ្នោត [...]
សមិទ្ធិករជាតិអូស្ត្រាលីចេញពីកម្ពុជាទៅដល់ស៊ីដនីយប់នេះ ខណៈមេធាវីថាលោកនឹងវិលមកកម្ពុជាវិញ
មេធាវីការពារក្ដី ឲ្យសមិទ្ធិករភាពយន្ដជាតិអូស្ត្រាលី លោក ជែមស៍ រីកខិតសិន (James Ricketson) ដែលត្រូវបានដោះលែង បន្ទាប់ពីទទួលបានការលើកលែងទោស កាលពីថ្ងៃសុក្រកន្លងមក បានអះអាងនៅថ្ងៃនេះថា កូនក្ដីរបស់លោក នឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលខាងមុខ។ ការអះអាងរបស់លោកមេធាវី គង់ សំអុន បានធ្វើឡើង នៅខណៈពេលលោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញ និងបញ្ជូនខ្លួន ចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃសៅរ៍នេះ តាមជើងយន្ដហោះមួយ។
លោក ជែមស៍ រីកខិតសិន ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនយកទៅដាក់ឃុំ រាប់ចាប់ពីថ្ងៃទី៧ ខែមិថុនា ២០១៧ មុននឹងត្រូវបានតុលាការ ចោទប្រកាន់លោក នៅពីរថ្ងៃក្រោយមក ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា»។
ការចាប់ខ្លួននេះ [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237729
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20715
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25879
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9425
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»