បាល់ទាត់ពិភពលោក៖ អ្នកចាំទីក្រូអាស៊ីជួយក្រុមឲ្យឡើងជួបរ៉ុស្ស៊ី
ការប្រកួតដែលមានរយៈទាំងអស់ ២ម៉ោង (៩០+១៥+១៥) រវាងក្រុម ក្រូអាស៊ី និងក្រុម ដាណឺម៉ាក ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ បានធ្វើឲ្យក្រុមអ្នកតាមដាន ហើបគូថពីកៅអី ត្រឹមតែ៤នាទីដំបូងប៉ុណ្ណោះ។ ពោលគឺគ្រាប់បាល់ (០-១)ដ៏រហ័សរបស់ក្រុម ដាណឺម៉ាក់ ដែលរកបាននៅវិនាទី ទី៥៧ (មិនបានមួយនាទី) មុននឹងគ្រាប់បាល់ស្មើ (១-១) របស់ក្រុម ក្រូអាស៊ី នៅ៣នាទីក្រោយមក។
បន្ទាប់ពីគ្រាប់បាល់ទាំងពីរនោះមក... គ្មានអ្វីគួរឲ្យរំភើបទៀតទេ! ទាំងនៅក្នុងម៉ោងប្រកួតធម្មតា ៩០នាទី និងម៉ោងបន្ថែម... ក្រុមកីឡាករទាំងសងខាង បានត្រឹមតែបញ្ជូនបាល់ចុះឡើង រហូតលុះត្រា មកដល់បាល់ពិន័យមួយគ្រាប់ ដែលកីឡាករ «Luka Modric» របស់ក្រុម ក្រូអាស៊ី ទាត់មិនចូលទីដាណឺម៉ាក នៅ៣នាទីមុនចុងបញ្ចប់ នៃការប្រកួតបន្ថែមម៉ោង។
ដូច្នេះ នៅចុងបញ្ចប់នៃការប្រកួត (១-១) គឺត្រូវសម្រេចការចាញ់ឈ្នះ ដោយការរាប់គ្រាប់បាល់ ១១ម៉ែត្រ ដែលតម្រូវឲ្យក្រុមទាំងសងខាង [...]