ប្រធានថ្មីសោកស្តាយ ព្រោះគ្មានស្រ្តីក្នុងគណកម្មការនាយកក្លឹបអ្នកកាសែតកម្ពុជា
«ក្លឹបអ្នកការសែតកម្ពុជា មិនបានភ្លេចទេ ពីបេក្ខភាពនារី។ យើងបានប្រកូសប្រកាស ហើយបានបញ្ចុះបញ្ចូល បេក្ខភាពជាស្រ្តីនោះ យ៉ាងច្រើន ដើម្បីឲ្យគាត់ មកជួយឈរឈ្មោះ។ ប៉ុន្តែជាលទ្ធផលយើង គួឲ្យសោកស្តាយ ដោយសារយើង មិនបានទទួលបេក្ខនារី មកឈរឈ្មោះ ជាសមាជិកគណៈនាយក។» នេះ ជាការលើកឡើងរបស់លោក ប៉ែន បូណា ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកជាប់ឆ្នោត ធ្វើជាប្រធានក្លឹបអ្នកកាសែតកម្ពុជា អាណត្តិទីប្រាំ ពីឆ្នាំ២០១៥ ដល់២០១៨។
ថ្លែងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នេះ លោក ប៉ែន បូណា បានសម្ដែងនូវការសោកស្តាយ របស់លោក ចំពោះអវត្តមានរបស់ស្រ្តី ក្នុងអាណត្តិទីប្រាំនេះ។ លោកបាននិយាយញថា មុនការបោះឆ្នោតនេះបានមកដល់ ក្រុមការងារលោក បានប្រកាសព័ត៌មាន និងទទូចឲ្យស្រ្តី ដែលជាអ្នកកសារព័ត៌មានទាំងអស់ ចូលរូមដាក់ពាក្យ ដើម្បីឈរឈ្មោះ ជាបេក្ខភាពសមាជិក នៃគណកម្មាធិការ នៃក្លឹបអ្នកការសែតកម្ពុជា។ [...]