
ផៃ ស៊ីផាន៖ ការមាក់ងាយរបបដឹកនាំកម្ពុជា ជាការ«ជេរម៉ែ»
យុទ្ធនាការទាមទារឲ្យមានការសុំទោស ពីសំណាក់សមាជិកសភារដ្ឋវិតូរៀ នៃប្រទេសអូស្ត្រាលី លោក ហុង លឹម (ឈ្មោះពេញ លឹម មុយហុង) ទៅលើសំណុំរឿង «របបដឹកនាំបែបតិរច្ឆាន នៅកម្ពុជា» ទំនងជានៅបន្តទៅមុខទៀត បើទោះជាការខិតខំនេះ មិនទទួលបានលទ្ធផលក៏ដោយក្ដី។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានបន្តសរសេរលិខិត ប្រាប់ទៅបណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃនេះ ដោយបានពន្យល់ តាមន័យធៀបថា ការមាក់ងាយទៅដល់របបដឹកនាំសព្វថ្ងៃ ដែលខិតខំជួយរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនោះ ជាការ«ជេរម្ដាយ»ឯង។
លោក ផៃ ស៊ីផាន បានយករូបថតមួយសន្លឹក មកបង្ហោះនៅលើគណនីរបស់លោក រួចធ្វើអត្ថាធិប្បាយថា នៅពេលដែលលោក បានឃើញរូបនេះ លោកបាននឹកឃើញសំដី«យុទ្ធសាស្ត្រ» របស់លោក ហ៊ុន សែន ដែលបានលើកឡើងថា «នៅពេលដែលលង់ទឹក សូម្បីតែខ្មោចឆ្កែ ក៏តោងដែរ ដើម្បីការរស់រានមានជីវិត»។ លោក ស៊ីផាន ចង់ថ្លែងសំដៅ [...]