Posts by "ឈូករ័ត្ន"

ប្លន់​យន្ដហោះ​ពី​លីប៊ី​ ទៅ​កោះ​ម៉ាលត៍៖ អ្នក​ដំណើរ​ត្រូវ​បាន​ដោះ​លែង ខណៈ​ចោរ​ប្លន់​បាន​ប្រគល់​ខ្លួន

ប្លន់​យន្ដហោះ​ពី​លីប៊ី​ ទៅ​កោះ​ម៉ាលត៍៖ អ្នក​ដំណើរ​ត្រូវ​បាន​ដោះ​លែង ខណៈ​ចោរ​ប្លន់​បាន​ប្រគល់​ខ្លួន

ចោរមួយក្រុម ដែលមានគ្នា២នាក់ បានប្លន់យន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) ចេញពីប្រទេសលីប៊ី មក​ចុះចតនៅលើកោះ ម៉ាលត៍ (Malte) ដែល​ស្ថិតនៅ​កណ្ដាលសមុទ្រ មេឌីទែរ៉ាណេ។ យន្ដហោះ​របស់ក្រុមហ៊ុន «Afriqiyah Airways» ខាងលើ មានដឹកអ្នកដំណើរចំនួន ១១៨នាក់ ហើយ​ត្រូវ​ហោះ ភ្ជាប់ជើងហោះហើរក្នុងស្រុក ពីខេត្តសេបា (Sebha - ភាគខាងត្បូងលីប៊ី) ឆ្ពោះមកកាន់​រដ្ឋធានី ទ្រីប៉ូលី (Tripoli - របស់​ប្រទេស​លីប៊ី)។

សារព័ត៌មាន «Times of Malta» របស់ប្រទេសម៉ាលត៍ បានរាយការណ៍នៅមុននេះថា អ្នកដំណើរទាំងអស់ រួម​នឹងក្រុមបុគ្គលិកបម្រើ នៅលើយន្ដហោះ ត្រូវ​បាន​ដោះ​លែង​ជាស្ថាពរហើយ។ អ្នកតំណាងម្នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក៏បានអះអាង​ដែរថា ក្រុមចោរប្លន់មានបំណងជាមុន ថាចង់ដោះលែង​រាល់អ្នកដំណើរ​ទាំង​អស់។ ប៉ុន្តែមក​ដល់ពេលនេះ ពួកគេបានចាប់​អ្នកបើកបរ​យន្ដហោះ ទុកធ្វើជាចំណាត់ខ្មាំង។

លោក «Joseph Muscat»​ នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាលត៍ [...]

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពាក្យចចាមអារាម ដែលចេះតែលេចឮ អស់រយៈពេលជាច្រើនថ្ងៃ មកហើយនោះ បានក្លាយជាការពិត នៅ​ថ្ងៃ​នេះ។ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីថ្មោង ពិតជា​បាន​ផ្ដល់​តំណែង «ដ៏សមគួរ» មួយ សម្រាប់លោក ស៊ីលវេស្ទ័រ ស្តាឡូន (Sylvester Stallone) ដើម្បីឲ្យ​អតីត​កំពូល​តារា​ភាពយន្ដ ដែលសំដែងជាតួឯក ក្នុងរឿង «រ៉ាំប៊ូ (Rambo)» រួបនេះ បានចូលមកធ្វើការ នៅក្នុង​រដ្ឋបាល​របស់លោក។

តំណែងនោះ គឺលោក ស៊ីលវេស្ទ័រ ស្តាឡូន ដែលមានវ័យ៧០ឆ្នាំ នឹងក្លាយជាប្រធាន នៃស្ថាប័ន​មូលនិធិ​អាមេរិកាំង ដែលមានទិសដៅ សម្រាប់​វប្បធម៌​និង​សិល្បៈ ហៅជាភាសាអង់គ្លេស «National Endowment of the Arts»។

ប៉ុន្តែ នៅចំពោះការផ្ដល់តំណែងនោះ តារាភាពយន្ដ ដែលបានក្លាយជា សមិទ្ធិករ និងផលិតកររូបនេះ [...]

«សម្លេងចេញ​ពី​ជញ្ជាំង បាន​ធ្វើ​ឲ្យ​យើង​ព្រឺ​សម្បុរ»

«សម្លេងចេញ​ពី​ជញ្ជាំង បាន​ធ្វើ​ឲ្យ​យើង​ព្រឺ​សម្បុរ»

កុមារម្នាក់ ដែលមាន​អាយុ១២ឆ្នាំរូបនេះ មានឈ្មោះ «Aduragbemi Saka»។ កុមារបានមករត់លេង នៅក្បែរ​ហាង​លក់កាហ្វេមួយ ក្នុងក្រុង «Ondo» នៃ​ប្រទេសនីហ្សរីយ៉ា (ទ្វីបអាហ្វ្រិក​ខាងលិច)។ ប៉ុន្តែរំពេចនោះ កុមារ «Aduragbemi Saka» មានគំនិត​ដ៏ចម្លែក ដោយបានចូលទៅលេង នៅក្នុង​ចន្លោះ​ រវាង​ជញ្ជាំង​មួយ និង​ផ្ទះ​មួយ​ខ្នង ដែលមានប្រវែងទទឹង ត្រឹម​តែ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។

ចូលបាន តែ...ចេញមិនបាន!

បញ្ហា​នៅត្រង់ថា កុមារបានរំកិលខ្លួន ចូលទៅលេងក្នុងប្រឡោះនោះរួច ក៏ស្រាប់តែរើខ្លួន ចេញមក​វិញ​មិន​បាន។ សារព័ត៌មានរបស់អង់គ្លេស ឈ្មោះ «Daily Mail» បានរាយការណ៍ថា កុមារបានជាប់នៅទីនោះ រហូត​លុះ​ត្រា​៣ថ្ងៃក្រោយមក ដោយគ្មាននរណាម្នាក់បានដឹង ឬចាប់អារម្មណ៍ឡើយ បើទោះ​ជាក្នុង​រយៈពេលនោះ កុមារ​បាន​ស្រែក និងយំ ហៅឲ្យគេជួយ ជាច្រើនដងក៏ដោយ។

ប៉ុន្តែនៅយប់ នៃថ្ងៃទី៣ អ្នករស់នៅក្បែរខាង បានស្ដាប់ឮសូសម្លេងកុមារ [...]

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

ស្លាប់​៥នាក់​និង​របួស​ច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ នា​ភាគ​ខាង​លិច​បារាំង

មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែលបានកើតឡើង នៅវេលា​ម៉ោង​ប្រមាណជា ៩និង៤៥នាទី ព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ ក្នុង​តំបន់​វ៉ង់ដេ (Vendée) ស្ថិតនៅភាគខាងលិច​ប្រទេសបារាំង។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់​​ក្រុម​អ្នក​​ជួយ​សង្គ្រោះ និងស្នងការនគរបាលតំបន់។

ហេតុការណ៍បានកើតឡើង នៅលើដងផ្លូវល្បឿនលឿន ក្នុងតំបន់ «D160» (ភាសា​បារាំងហៅ Route dépatementale) នៅត្រង់ចំណុច «Sainte-Flaive-des-Loups» ចន្លោះ​ពីក្រុង «Les Sables-d'Olonne» ជាប់​មហា​សមុទ្រអាត្លង់ទីក និងក្រុង «La Roche-sur-Yon»។ បើតាមវិទ្យុ​បារាំង​ឈ្មោះ «FranceBleu» បាន​បញ្ជាក់​ថា អ័ព្ទដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ លើតំបន់ជាច្រើន ក្នុងប្រទេស​បារាំង តាំង​ពីច្រើន​សប្ដាហ៍​មក​ហើយ​នោះ ទំនងជា​មូលហេតុ ដែលបណ្ដាល​ឲ្យកើតមាន នូវគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ។