Posts by "មនោរម្យ.អាំងហ្វូ"

គណបក្ស អង់ជឺឡា មែរគែល ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រជា​ថ្មី

គណបក្ស អង់ជឺឡា មែរគែល ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រជា​ថ្មី

អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) នឹងក្លាយជាអធិកាបតី នៃប្រទេសអាល្លឺម៉ង់ សម្រាប់អាណត្តិទី៤នេះ ជាបន្តទៀត បន្ទាប់ពីក្រុមអភិរក្សនិយមអាល្លឺម៉ង់ (និយមស្ដាំ) របស់អ្នកស្រី បានឈ្នះក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយនឹងសម្លេងឆ្នោត ប្រមាណជា៣២,៥ ទៅ៣៣,៥ភាគរយ។

សម្លេងឆ្នោតដែលទទួលបាននេះ ជាតួលេខដ៏អាក្រក់បំផុត សម្រាប់ក្រុមអភិរក្សនិយម បើគេត្រឡប់ងាកមើល​ការបោះឆ្នោតជាតិ ក្នុងអាណត្តិកន្លងមក។  ជ័យជំនះរបស់អ្នកស្រី មែរគែល កាន់តែអាប់រស្មីថែមទៀត ដោយសារតែក្នុងការបោះ​ឆ្នោត​អាណត្តិនេះ ក្រុមជាតិនិយម និងក្រុមប្រជានិយម (មាននិន្នាការ ស្ដាំនិយមជ្រុល) ក៏ទទួលបានអសនៈ នៅក្នុងរដ្ឋសភាអាល្លឺម៉ង់ដែរ ដែលក្នុងពេលកន្លងមក ក្រុមទាំងនេះ មិនមានការគាំទ្រ ពីពលរដ្ឋអាល្លឺម៉ង់នោះទេ។

គណបក្សដែលទទួលបានលេខរៀងទីពីរ គឺគណបក្សអ្នកសង្គមប្រជាធិបតេយ្យ [...]

«ត្រាំ ជា​ស្ដេច​បោក​ប្រាស់» សម្រាប់​ក្រុង​ព្យុងយ៉ាង

«ត្រាំ ជា​ស្ដេច​បោក​ប្រាស់» សម្រាប់​ក្រុង​ព្យុងយ៉ាង

ប្រមុខការទូតកូរ៉េខាងជើង លោក រី យ៉ុង-ហូ (Ri Yong Ho) បានបរិហារខ្លាំងៗ នៅក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ ទៅនឹងការគម្រាមកាលពីដើមសប្ដាហ៍មុន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយហៅមេដឹកនាំ របស់កំពូលប្រទេសមហាអំណាចរូបនេះ ថាជា«មនុស្សដ៏រំខាន» «ជនល្មោភអំណាច» និងជា«ស្ដេចបោកប្រាស់»។

ក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ លោករដ្ឋមន្ត្រី រី យ៉ុង-ហូ បានបន្តហៅប្រធានាធិបតីអាមេរិក ថាជា«អ្នកលេង» ដែលបាន«ធ្វើឲ្យអាប់ឱនមហាសន្និបាត ជាមួយពាក្យពេជន៍ ដ៏ហិង្សា និងដ៏ខ្ជីខ្ជា» និងដែលតំណាងនាពេលនេះ ឲ្យ«ការគម្រាមកំហែងមួយ ក្នុងចំណោមការគម្រាមកំហែង ដ៏ធំផ្សេងទៀត សម្រាប់សន្តិភាព»។ លោក រី ក៏បានលើកឡើង មកអះអាងដែរ ពីការវាយតម្លៃ​ប្រកប​ដោយ​ភាព​អវិជ្ជមានជាច្រើន ពីសំណាក់ពលរដ្ឋ​អាមេរិក ប្រឆាំងនឹងប្រធានាធិបតីអាមេរិកខ្លួនឯង។

[...]

អតីត​ជំនិត​ទ្រង់ រណឫទ្ធិ រិះគន់​ព្រះអង្គ​យ៉ាង​ចាស់​ដៃ

អតីត​ជំនិត​ទ្រង់ រណឫទ្ធិ រិះគន់​ព្រះអង្គ​យ៉ាង​ចាស់​ដៃ

«តើមនសិការជាតិនិយម និងស្នេហាជាតិរបស់ព្រះអង្គ បាត់ទៅណាហើយ?» នេះ ជាសំនួរឧទានឡើង ដោយលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតមនុស្សដ៏ជំនិត របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដើម្បីប្រតិកម្ម ទៅនឹងការប្រកាសជំហរ របស់ទ្រង់ កាលពីម្សិលម៉ិញ គាំទ្រចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការការចាប់ខ្លួនលោក កឹម សុខា។

នៅចំពោះអង្គសមាជវិសាមញ្ញ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលថា៖ «ខ្ញុំបានសសេរសំបុត្រមួយ ទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើ ចំពោះលោក កឹម សុខា ដែលខ្ញុំស្គាល់ច្បាស់ និងលោក សម រង្សី ទៀត​ គឺរាំងហើយបានស៊ីទៀត គឺអត់ស៊ីមុនទេ គឺចាំរាំងសិន ហើយអ្វីមួយ ដែលសម្ដេច (ហ៊ុន សែន) ធ្វើ [...]

រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌

រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌

ឯកសារដែលមានទម្រង់ ជាការទទួលចុះបញ្ជី នូវការប្ដូរ«នាមករណ៍» នៃសាខាក្រុមហ៊ុន សុខា ពីឈ្មោះ «ឋានសួគ៌បូកគោ» មកជា «សុខាឋានសួគ៌» ត្រូវបានលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃមួយរូប ទម្លាយជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃសៅរ៍នេះ។ គេឃើញ នៅលើឯកសារនោះ ដែលចុះហត្ថលេខា នៅថ្ងៃទី១ ខែកញ្ញា ដោយលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានសរសេរទទួលចុះបញ្ជី ការប្ដូរនាមករណ៍នេះ តាមសំណើររបស់ក្រុមហ៊ុន សុខា អូតែល ដែលមានលោក សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។

ប៉ុន្តែឯកសារដដែល ក៏បានសរសេរព្រមានទុកជាមុនដែរ ថាការចុះបញ្ជី នឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ ជំនួសក្រុមហ៊ុនទេ ប្រសិនជាមានការតវ៉ាណាមួយ ទាក់ទងនឹងការផ្លាស់ប្ដូរនេះ។ លោក ផែង វណ្ណៈ បានសរសេរអមនឹងឯកសារថា៖ «ក្រសួងអោយដូរនាមករណ៍របស់សាខាក្រុមហ៊ុន​ មិនមែនអោយដូរ​ [...]

CNRP ទាមទារ​ឲ្យ កឹម សុខា មាន​វត្តមាន​ក្នុង​​សវនាការ​​ខាង​មុខ

CNRP ទាមទារ​ឲ្យ កឹម សុខា មាន​វត្តមាន​ក្នុង​​សវនាការ​​ខាង​មុខ

ការណ៍ដែលមិនអនុញ្ញាតិ ឲ្យលោក កឹម សុខា ចូលរួមក្នុងសវនាការ នឹងធ្វើឲ្យ«លទ្ធផលនៃការជំនុំជម្រះ មិនត្រឹមត្រូវតាមច្បាប់»។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ បានចេញផ្សាយនៅមុននេះ ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវមានវត្តមាន នៅក្នុងសវនាការ នៃសាលាឧទ្ធរណ៍ ដើម្បីដេញដោលជំទាស់ លើដីកាឃុំខ្លួន របស់ចៅក្រមសាលាដំបូង។

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំង ធ្វើឡើងក្រោយ​ពី​មាន​លិខិត​ ពី​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង អំពី​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ការ​នាំ​ខ្លួន​លោក កឹម សុខា មកចូលរួម​សវនាការ​ នៅ​រាជធានី​ភ្នំពេញ និងបន្ទាប់ពី​ការ​លើក​ឡើង ​របស់​អ្នកនាំ​ពាក្យ​សាលាឧទ្ធរណ៍ ដែលអះអាង អំពី​សវនាការ​ដែល​មិន​ចាំបាច់ ​មាន​វត្តមាន​លោក កឹម សុខា។

អ្នកនាំពាក្យ​ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...