Posts by "កល្យាណ"

អតីត​បវរកញ្ញា​របស់​ប្រទេស​ប៊ូស្នៀ ជា​ឃាតករ​ឈាម​ត្រជាក់?

អតីត​បវរកញ្ញា​របស់​ប្រទេស​ប៊ូស្នៀ ជា​ឃាតករ​ឈាម​ត្រជាក់?

អតីតរាជនីសម្ផស្ស អាយុ២៩ឆ្នាំ នាង ស្លូបូបង់កា តូសីក កំពុងស្ថិត ក្នុងសំណាញ់យុត្តិធម៌ ទាក់ទងនឹង​សំនុំ​រឿងឧក្រិដ្ឋកម្ម ដ៏ធ្ងន់ធ្ងរជាច្រើន។ នាង តូសឺក ដែលបច្ចុប្បន្ន ជាតារាបង្ហាញម៉ូដមួយរូបនោះ ត្រូវបាន​អាជ្ញាធរ​សង្ស័យថា បានចូលរួមនៅក្នុងទង្វើមនុស្សឃាត ទៅលើជនរងគ្រោះប្រាំនាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ «Bild» កាលចុងសប្ដាហ៍កន្លងទៅ។

សារព័ត៌មានបានរាយការណ៍ថា អតីតបវរកញ្ញា ឆ្នាំ២០០៥ នៃប្រទេសប៊ូស្នៀ ទើបនឹងត្រូវបានឃាត់ខ្លួន នៅ​ក្នុងប្រទេសក្រូអាស៊ី និងបន្ទាប់មកនឹងត្រូវធ្វើបត្យាប័ន ទៅកាន់ប្រទេសកំណើតរបស់នាង ដើម្បីទទួល​ការ​វិន្និច្ឆ័យ​ទោស។

តារាស្រីមុខស្រស់ សម្ផស្សបាន ត្រូវបានសង្ស័យថា បានប្រព្រឹត្តិឧក្រិដ្ឋកម្ម ជាមួយនឹងមិត្តប្រុស របស់​នាង​ឈ្មោះ ដាកូ អេឡេស (Darko Elez)។ បុរសម្នាក់នេះ ជាមេដឹកនាំដ៏សំខាន់ នៃក្រុមឧក្រិដ្ឋជនមួយ ដែលបាន​ធ្វើសកម្មភាពប្លន់ធនាគារ នៅប្រទេសប៊ូស្នៀ [...]

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ឈុត​ឆាក​ពិតៗ​ហាល​វាល នៃ​ចំបាំង​ចុង​ក្រោយ​របស់​ណាប៉ូឡេអុង

ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីត​ព្រះមហាក្សត្រ​ធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើ​ឡើង​វិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនា​យ៉ាង​ជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។

ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួម​សម្ដែង​ប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុង​កាំភ្លើង​តូចធំ ដែលបាញ់ចេញតែ​ភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជា​ចម្បាំង​មែនទែនឡើយ សូមកុំ​ច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេស​បារាំង [...]

លា​ហើយ ឈុត​ខ្លី​បង្ហាញ​សាច់ នៅ​ក្នុង​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក

បវរកញ្ញាពិភពលោក នឹង​លែង​ដាក់​បញ្ចូល​កម្មវិធី ឈុត​ងូត​ទឹក​ខ្លីៗ​ជា​បន្ត​ទៀត ទៅ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន​ទៀត​ហើយ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​ស្រី ជូលៀ ម័រឡី (Julia Morley) នៅ​ក្នុង​ទស្សនាវដ្ដី Elle ដែល​បោះ​ផ្សាយ​នៅ​អាមេរិក។ លោក​ស្រី ជូលៀ ដែល​ឡើង​ជា​ប្រធាន​កម្មវិធី​ប្រលង​បវរកញ្ញា​ពិភពលោក តាំង​ពី​ឆ្នាំ១៩៥១​មក​នោះ បាន​និយាយ​ពន្យល់​ថា៖ «ខ្ញុំ​អត់​ត្រូវ​ការ​ចង់​ឃើញ​ស្ត្រី ដើរ​ក្នុង​ឆាក ដោយ​ស្លៀក​ពាក់​ខ្លី​បង្ហាញ​សាច់​នោះ​ទេ។ វា​ដូច​ជា​អត់​មាន​ប្រយោជន៍​អ្វី ទៅ​ឲ្យ​ស្ត្រី ឬ​នរណា​ដទៃ​ឡើយ។»

លោកស្រីបាន​បក​​ស្រាយ​បន្ត​ថា៖ «ខ្ញុំ​មិន​ខ្វល់​ថា គូទ​របស់​នាង​នេះ មាន​ទំហំ​ធំ​ជាង​គូទ​របស់​នាង​មួយ​ទៀត​ទេ។ យើង​អត់​មាន​មើល ពី​គូថ​របស់​ពួក​នាង​សោះ។ យើង​ស្ដាប់​ពី​អ្វី ដែល​ពួក​នាង​និយាយ។»

តាមពិតទៅ ការប្រកាសរបស់លោកស្រីប្រធាន មិនសូវជាមានអ្វីចម្លែកឡើយ។ ព្រោះនរណាក៏ដឹងដែរថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...