នគរបាលព្រំដែនខ្មែរ បដិសេធលិខិតឆ្លងដែន អាល់ហ្សេរី!
បើនគរបាលអន្តោរប្រវេសន៍ខ្មែរទាំងនោះ ធ្វើការងាត្រួតពិនិត្យ ដោយហ្មត់ចត់បែបនេះ ចំពោះគ្រប់ជនបរទេស ជាពិសេសជនជាតិ«យួន»នោះ ជាការល្អណាស់។ តែនេះ ដូចជាមិនដូច្នេះទេ។ ពលរដ្ឋអាល់ហ្សេរីមួយរូប លោក យ៉ានីស ហ្វេគ្លូល (Yaniss Feghloul) ដែលមានលំនៅដ្ឋាន ក្នុងប្រទេសបារាំង ត្រូវបាននគរបាលខ្មែរ នៅច្រកព្រំដែន រវាងប្រទេសកម្ពុជានិងវៀតណាម (ច្រកបាវិត?) ឃាត់និងហាម មិនឲ្យលោកចូលក្នុងទឹកដីកម្ពុជា ដោយសារនគរបាលទាំងនោះ មិនស្គាល់លិខិតឆ្លងដែន របស់លោក។ លិខិតឆ្លងដែន ដែលមានទិដ្ឋាការចូលកម្ពុជា រួចជាស្រេច ផ្ដល់ដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាលហ្សេរី «Algérie-Focus» ចេញផ្សាយជាភាសាបារាំង។
លោក យ៉ានីស ហ្វេគ្លូល បានថ្លែងប្រាប់សារព័ត៌មានថា៖ «ពេលនេះ ខ្ញុំកំពុងជាប់នៅនឹងមាត់ព្រំដែន (ខ្មែរ-យួន)។ នគរបាលព្រំដែនខ្មែរ បានប្រាប់ខ្ញុំថា [...]