ឈាង វុន៖ ដកតំណែង កឹម សុខា ដើម្បីការពារ«វប្បធម៌សន្ទនា»
សន្និសីទសារព័ត៌មានមួយ របស់អ្នកនាំពាក្យរដ្ឋសភា ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់រដ្ឋសភា បានបញ្ចប់តំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើម្បីការពារនូវវប្បធម៌សន្ទនានេះ រដ្ឋសភាត្រូវតែដកលោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភា។
លោកបានថ្លែងឡើងថា៖ «ជាការចាំបាច់ ដើម្បីធានាវប្បធម៌សន្ទនា ធានាកិច្ចព្រមព្រៀងនយោបាយជាមួយគ្នា រវាងគណបក្សទាំងពីរ។ (...) ការដកនេះ យោងទៅលើកិច្ចព្រមព្រៀង ថ្ងៃទី២២ (ខែ) កក្កដា យោងទៅលើការពង្រឹងវប្បធម៌សន្ទនា យោងលើញត្តិ អ្នកតំណាងរាស្រ្ត។»
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ការដកតំណែងនេះ ត្រូវបានធ្វើឡើង ដោយយោងលើច្បាប់បី ជាសំខាន់ មានច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងលក្ខន្តិកៈ នៃអ្នកតំណាងរាស្រ្ត។ លោកបន្តថា ការដកតំណែងនេះ មិនមែនយោងលើ [...]