សេចក្ដីព្រាងច្បាប់«គ.ជ.ប»៖ ចំណុចសេសសល់ ទុកឲ្យមេ
ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរ ក្រោយពីបានពិនិត្យ ពិភាក្សាបន្តលើសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានចំណុចជាច្រើនបន្ថែមទៀត បានបន្តត្រូវគ្នា និងចំណុចមួយចំនួនតូច ទុកថ្នាក់ដឹកនាំកំពូលសម្រេចបន្ត។ នេះបើតាមការបញ្ជាក់របស់លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងារបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា៖ «យើងបានពិភាក្សាអំពីលក្ខណៈសម្បត្តិ សម្រាប់បេក្ខជនតំណែងអគ្គលេខាធិការ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត ដែលក្រុមការងារបានឯកភាពគ្នាយកអាយុត្រឹម ៣០ឆ្នាំ។ និងការពិភាក្សាពីការបណ្តេញចេញប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយស្ថាប័នសភា [...]