Posts tagged as "Justice"

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

ជនជាប់ចោទម្នាក់នេះ បានចាប់ផ្ដើមទុកពុកចង្ការបស់ខ្លួន តាំងពីឆ្នាំ២០១០ ខណៈភរិយារបស់គាត់ បានពាក់ស្បៃមុខ បិទផ្ទៃមុខជិតឈឹង។ នេះបើតាមសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយឲ្យដឹង ក្នុងថ្ងៃចន្ទទី៣០ ខែមីនានេះ។ តុលាការចិន នៅក្នុងតំបន់បានរកឃើញនៅទីបំផុត ថាប្ដីប្រពន្ធពីរនាក់នេះ មានកំហុស ពីបទបានចិញ្ចឹមចិត្តប្រឆាំង បទបញ្ជារបស់អាជ្ញាធរ និងបង្កឲ្យមានអសន្តិសុខ ដែលជាបទចោទប្រកាន់ដ៏កម្រ នៅក្នុងប្រព័ន្ធយុត្តិធម៌ចិន។

អាជ្ញាធរខេត្ត ជិនជៀង បានបើកយុទ្ធនាការដ៏ធំមួយ តាំងពីជាងមួយឆ្នាំមកហើយ ប្រឆាំងនឹងការ«ពុកចង្កា» និងការ​ពាក់​«ស្បៃ» បាំងមុខជិត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចអ្វី ដែលមនោគមន៍វិជ្ជា អ៊ីស្លាមជ្រុលនិយម តែងបង្គាប់​ឲ្យធ្វើ។ យុទ្ធនាការនោះ មានឈ្មោះថា «ដើម្បីសម្ផស្ស» ហើយបានជំរុញឲ្យស្ត្រីៗទាំងអស់ នៅតំបន់នោះ ដើរទៅណា​មក​ណា ដោយ​ក្បាលទទេរ ហើយទុកចោល នូវស្បៃទទូរ ដែលជាទំនៀមទម្លាប់ របស់ជនជាតិ អ៊ុយហ្គ័រ [...]

ខួប​ថ្ងៃ​៣០​មីនា៖ «កម្ពុជា​ឃើញ​តែ​កាប់​សម្លាប់ និង​គ្មាន​យុត្តិធម៌»

ខួប​ថ្ងៃ​៣០​មីនា៖ «កម្ពុជា​ឃើញ​តែ​កាប់​សម្លាប់ និង​គ្មាន​យុត្តិធម៌»

ជនរងគ្រោះ ដោយសារការបោកគ្រាប់បែក កាលពីឆ្នាំ១៩៩៧ នៅមុខអតីតរដ្ឋសភា បានបង្ហាញថា ភាពអយុត្តិធម៌ នៅ​តាមព្យាបាទជាប់រហូត ក្នុងអារម្មណ៍របស់លោក ក្នុងរយៈកាលជាង១៨ឆ្នាំ កន្លងមក។ ក្តីយុត្តិធម៌ នៅនៅតែជាស្រមោល អន្ទោលតាមប្រាណ តែភាពយុត្តិធម៌ជាក់ស្តែងសម្រាប់រូបលោក ក៏ដូចជាជនរងគ្រោះផ្សេងទៀត នៅតែជា​អាថ៌កំបាំង​នៅ​ឡើយ។

យ៉ាងណាក៏ដោយ លោក សំ ជឿន ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ដែលនៅរស់រានមានជីវិត ក្រោយការបោកគ្រាប់បែក នាឆ្នាំ១៩៩៧នោះ នៅតែមានក្តីសង្ឃឹមថា ពេលវេលានៃ«យុត្តិធម៌» មិនត្រូវបានបិទ ឬ​បញ្ចប់​ដោយងាយឡើយ។ ក្នុងការលាក់មុខលាក់មាត់ អស់រយៈពេល១៨ឆ្នាំកន្លងមក នេះជាលើកទីមួយហើយ ដែលលោក​បាន​ចូលរូម ថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិធីបុណ្យបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយព្រឹត្តិការណ៍​គប់គ្រាប់​បែក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅមុខអតីតរដ្ឋសភា ។

បុរសរូបនេះបន្តថា [...]

វិធាន​ការ​បំបាត់​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ របស់​ក្រសួង រង​ការ​រិះ​គន់​ថា គ្មាន​ប្រសិទ្ធិភាព

វិធាន​ការ​បំបាត់​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ របស់​ក្រសួង រង​ការ​រិះ​គន់​ថា គ្មាន​ប្រសិទ្ធិភាព

លិខិតរំលឹក ឬបង្គាប់ ដែលបានចេញ ចេះតែចេញ តែការអនុវត្តន៍ គ្មានលទ្ធផល ហើយក៏គ្មានប្រសិទ្ធភាពអ្វីដែរ បើ​ក្រសួង​​សារធារណៈការ និងដឹកជញ្ជូន នៅតែមិនមានវិធានការ ច្បាស់លាស់នោះ។ នេះជាថ្លែងរបស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា តបទៅនឹងសារលិខិតមួយ របស់ក្រសួង សារធារណៈការ និងដឹកជញ្ជូន ដែល​បានផ្ញើរទៅ ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តនានា ទាក់ទងនឹងការលុបបំបាត់ ការដាក់​ប៉ុស្ដិ៍​​ជញ្ជីង​ថ្លឹង បែបអនាធិបតេយ្យ នៅតាមដងផ្លូវជាតិនានា ក្នុងប្រទេសកម្ពុជា។

លិខិតមួយច្បាប់ ចុះថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ និងមានហត្ថលេខា របស់រដ្ឋលេខាក្រសួង លោក លឹម ស៊ីដេនីន បាន​សរសេររំលឹក ទៅដល់ប្រធានមន្ទីរ ប្រចាំរាជធានី ខេត្តថា ដើម្បីធានាបាននូវ របៀបរៀបរយក្នុងសង្គមល្អ មន្ទីរ​សាធារណៈការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវចេញដាក់ នូវវិធានការម៉ឹងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ [...]

ភរិយា អ៊ុក ពេជ្រសំណាង ថា​តុលាការ​ចាត់​ទុក​ប្តី​អ្នកស្រី ដូច​សត្វ

ភរិយា អ៊ុក ពេជ្រសំណាង ថា​តុលាការ​ចាត់​ទុក​ប្តី​អ្នកស្រី ដូច​សត្វ

ភរិយារបស់ជនជាប់ចោទមួយរូប បានថ្លែងបរិហា តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលទើបនឹងប្រកាស​លើក​ពេល សវនាការកាត់ទោស ថាបានបំពាន និងចាត់ទុកជនជាប់ចោទ ដូចជាសត្វធាតុ។ អ្នកស្រី ធិន ណារិន ភរិយា​លោក អ៊ុក ពេជ្រសំណាង ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ ទាំង១១នាក់ បានសម្ដែងក្ដី​អស់​សង្ឃឹម ចំពោះវិធានការច្បាប់ របស់តុលាការ ដែលកំពុងអនុវត្តនៅពេលនេះ ទៅលើស្វាមីរបស់ខ្លួន។

អ្នកស្រីបានថ្លែងឡើងថា៖ «អត់បាយ អត់ទឹក បញ្ជូនគ្នាហើយ បញ្ជូនទៀត ដូចប្រហែលសត្វពពែ និងសត្វចៀម មិន​បាន​គិត ឬចាត់ទុកថា យើងជាមនុស្ស។ ខ្ញុំមានការខ្លោចផ្សារណាស់។ (...) តុលាការមិនបង្ហាញ នូវហេតុផលណាមួយ ថានឹងដោះលែងឡើយ។»

អ្នកស្រីបានបន្តថា តាំងពីថ្ងៃ ដែលត្រូវបានតុលាការ បានចាប់ខ្លួនស្វាមីអ្នកស្រី មកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ដែលតុលាការនៅតែប្រកាស លើកពេលនេះ មានរយៈពេល៦ខែ ហើយ។ ការលើកថ្ងៃជាបន្តបន្ទាប់ របស់តុលាការ [...]

ដីកា​ចម្លែក៖ ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ខែ​ណា លោក​តំណាង​អយ្យការ?

ដីកា​ចម្លែក៖ ​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ខែ​ណា លោក​តំណាង​អយ្យការ?

ពលរដ្ឋមួយរូប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានតុលាការកម្ពុជា ចេញដីកាកោះឲ្យចូលខ្លូន មក​បង្ហាញ​ខ្លួន ចំពោះ​មុខ​តុលាការ ក្នុងឆ្នាំ២០១៥នេះ តែមិនបានកំណត់នូវថ្ងៃ ឬខែ ដែលត្រូវមកបង្ហាញនោះឡើយ។ តំណាងអយ្យការ អម​សាលា​ដំបូងខេត្ត បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ចេញដីកាកោះ កោះហៅដើមចោទ លោក អ៊ឹម ផល្លែន ឲ្យមក​បង្ហាញ​ខ្លួន ចំពោះមុខតំណាងអយ្យការ ដើម្បីចូលបំភ្លឺក្នុងរឿងប្តឹងសុំអនុវត្តន៍សាលក្រម។

ក្នុងដីកាដដែលនេះ ក្រៅពីគ្មានចុះថ្ងៃ ខែ ក្នុងឆ្នាំ២០១៥ ដែលមានហត្ថលេខាតំណាងអយ្យការ លោក ផាន់ វណ្ណរ័ត្ន បាន​បង្គាប់បញ្ជាឲ្យ អាជ្ញាធរនគរបាលមូលដ្ឋាន ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មាន​​ជ័យ ប្រគល់ដីការនេះ ទៅកាន់សាម៉ីខ្លួន ដែលបានប្តឹងសុំ ឲ្យចូលខ្លួនបំភ្លឺ នាវេលាម៉ោង ៨ និង៣០នាទីព្រឹក ក្នុង​សំណុំ​​រឿង​​លេខ១៣ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ តែមិនបានបញ្ជាក់ថា ត្រូវទៅបង្ហាញខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...