អំ សំអាត៖ ចៅក្រមចោទ ហុង សុខហួរ តែមានទិសដៅ សម រង្ស៊ី
លោក អំ សំអាត មន្រ្តីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ បានលើកឡើងថា ទាំងការចាក់ឃ្លីបវីដេអូ ទាំងការចោទសួរ របស់លោកចៅក្រម ទៅលើជនជាប់ចោទ លោក ហុង សុខហួរ បានធ្វើការបាញឆ្ពោះ ទៅរកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក សំអាត បានអះអាងថា៖ «ការដែលទាញ ទៅរកការបង្ហោះ ការដែលគាត់ស្រាវជ្រាវ តាំងពីឆ្នាំ២០០៦-២០០៧ ហេតុអ្វីបានជាមកបង្ហោះ ក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ គែជាការទាញមួយ ភ្ជាប់ទៅនឹងការបង្ក ឲ្យមានចលាចលនៃបញ្ហាព្រំដែន។ យើងឃើញហើយ មុននឹងមានការបង្ហោះនេះ វាមានបញ្ហាព្រំដែនកើតឡើង ដូចជានៅស្វាយរៀង រតនគីរិ និងកំពង់ចាមជាដើម ដែលដឹកនាំដោយ តំណាងរាស្រ្តគណបកសសង្គ្រោះជាតិ ដែលបានចុះទៅពិនិត្យ នូវបង្គោលព្រំដែន ហើយបានបង្ក ឲ្យមានបរិយាកាសតានតឹង។»
មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះបា នបន្ថែមថា ការបង្ហោះនូវបញ្ហា (ផែនទី និងសន្ធិសញ្ញា) [...]