អ៊ឺរ៉ូ២០១២៖ ហូឡង់ចាញ់ដាណឺម៉ាក ០-១ រីឯអាឡឺម៉ង ឈ្នះព័រទុយហ្គាល់ ១-០
ដាណឺម៉ាក បានកន្ត្រាក់អារម្មណ៍ ពិភពបាលទាល់អ៊ឺរ៉ុប អោយបានដឹង ពីសមត្ថភាពរបស់ខ្លួន ដោយបានបំបាក់ ហូឡង់ ជាជើងឯកទី២ពិភពលោក ក្នុងការជួបប្រកួត ដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ២០១២ កាលពីថ្ងៃសៅរិ៍ទី០៩ ខែមិថុនានេះ ជាមួយនឹងពិន្ទុ ១ទល់នឹង០។ ក្នុងការជួបប្រកួតមួយទៀត ក្រោយនេះបន្តិចក្នុងថ្ងៃដដែល អាឡឺម៉ង់ក៏បានរក្សានូវកំលាំង របស់ខ្លួន ក្នុងពិភពបាល់ទាត់ ដោយបានយកឈ្នះ ព័រទុយហ្គាល់ ក្នុងពិន្ទុ ១ទល់នឹង០ ដែរ។
ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ហូឡង់និងដាណឺម៉ាក / Crédit Photo: uefa.com
នៅក្នុងពាក់កណ្ដាលម៉ោងដំបូង នៅនាទី ទី២៤ កីឡាករដាណឺម៉ាក ឈ្មោះ ស្តេកឺលេនប៊ួរ (Stekelenburg) បានឈូស បាល់ ដែលនៅនឹងជើងរបស់ខ្លួន អោយចូលទៅក្នុងទីរបស់ [...]