កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ
ក្នុងមហិច្ចតា ចង់ទាក់ទាញភ្ញៀវទេសចរណ៍ អោយបានពី ៧ ទៅ ១០លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងចង់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯង អោយបានកាន់តែត្រឹមត្រូវ។
ព្រលានយន្ដហោះពោចិនតុង មើលពីផ្កាយរណប់របស់ហ្គូហ្គើល។
ទីតាំងសាងសង់ របស់អាកាសយាន្តដ្ឋានទីពីរនៅភ្នំពេញនោះ ត្រូវបានជ្រើសរើសរួចហើយ។ ប៉ុន្តែដោយខ្លាចថាដំណឹងនេះ រាលដាលទៅខាងក្រៅ ធ្វើអោយដីនៅតំបន់នោះឡើងថ្លៃ នាយករដ្ឋមន្តីខ្មែរលោក ហ៊ុន សែន បាននិយាយថាអោយចាំសិន មុននឹងបង្ហាញចេញនូវគំរោងនេះ។ លោកបានប្រកាសកាលពីថ្ងៃ ទី ២០ កញ្ញាថា «យើងបានគិតឃើញកន្លែងមួយ សំរាប់ សាងសង់ អាកាសយាន្តដ្ឋានទីពីរនេះរួចហើយ។ ប្រហែលជានៅឆ្ងាយពីអាកាសយាន្តដ្ឋានសព្វថ្ងៃបន្តិច។» គួររំលឹកដែរថា [...]