Posts tagged as "Pich Sros"

បក្ស​យុវជន​កម្ពុជា បដិសេធ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត

បក្ស​យុវជន​កម្ពុជា បដិសេធ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត

ដោយសារខុសគ្នាចំនួន «៨៤សម្លេង» នៅទូទាំងប្រទេសកម្ពុជា ទើបបណ្ដាលឲ្យគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បដិសេធលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត។ គណបក្សនេះ អះអាងថា នឹងប្ដឹងឡើងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ ក្រោមហេតុផលថា ត្រូវគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត។

លោក ពេជ្រ ស្រស់ បានអះអាងដូច្នេះ កាលពីថ្ងៃទី១១ ខែសីហាម្សិលម៉ិញ ដោយបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ន ចេញផ្សាយដោយ គ.ជ.ប មិនត្រឹមត្រូវទេ សម្រាប់គណបក្សរបស់លោក។ លោកបញ្ជាក់ថា៖ «ចំនួនអ្នកគាំទ្រ​គណបក្សយុវជន​កម្ពុជា​ពិតប្រាកដ គឺមានចំនួន ៣៩ ៤១៧ សម្លង មិនមែន ៣៩ ៣៣៣ សម្លេង នោះទេ។ យើងត្រូវគោរពឆន្ទៈ របស់ម្ចាស់ឆ្នោត មិនអាចកិបកេងបានឡើយ។»។

លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស ដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញពីជ័យជំនះសឹងតែទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា [...]

តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

មន្ត្រីសង្គមស៊ីវិល​ទាំងបីអង្គ/នាក់ ដែលរងបណ្ដឹង«រំលោភទំនុកចិត្ត» របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រួមមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម - លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» នៅខណៈពេលដែលអ្នកទាំងបីអង្គ/នាក់ ធ្វើជាសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី កាលពីអំឡុងខែកក្កដា - សីហា និងខែតុលា ឆ្នាំ២០១៦។

ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីសង្គមស៊ីវិល ទាំងបីអង្គ/នាក់ខាងលើ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង សម្រេចចោទប្រកាន់ពីបទ «រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោយអង្គហេតុមួយចំនួន ដែលបានមកពី«ដើមបណ្ដឹង» និង«ការឲ្យដឹង»។ [...]

ខឹម វាសនា ថា​មិន​ដែល​ឃើញ​មុខ ពេជ្រ ស្រស់ ខាង​ក្រៅ​​ទេ

ខឹម វាសនា ថា​មិន​ដែល​ឃើញ​មុខ ពេជ្រ ស្រស់ ខាង​ក្រៅ​​ទេ

ព័ត៌មាន ដែលលើកឡើងពីការចែកប្រាក់គ្នា ពាក់ព័ន្ធនឹងការដាក់បណ្ដឹង ឲ្យរំលាយគណបក្សប្រឆាំងធំជាងគេនេះ ត្រូវបានលោក ឆាំ ឆានី អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីម្នាក់ មាននិន្នាការស្និតនឹងគណបក្សសង្គ្រោះជាតិ សរសេរឲ្យដឹងម្ដងជាពីរដង នៅលើគណនីហ្វេសប៊ុក​របស់លោក។ លើកចុងក្រោយ ជាសំណេររបស់លោក កាលពីម្សិលម៉ិញ ដែលបញ្ជាក់បន្ថែមថា ប្រាក់ចំណែករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលលោកអះអាងពីពេលមុន ថាទទួល២០ម៉ឺនដុល្លារនោះ ត្រូវបានលោក ពេជ្រ ស្រស់ ទទួលបានតែ១ម៉ឺនប៉ុណ្ណោះ ខណៈ១៩ម៉ឺនដុល្លារទៀត បានធ្លាក់ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង»។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា បានដាក់បណ្ដឹងពីរផ្សេងគ្នា ឡើងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។

[...]

តុលាការ​កោះ​ហៅ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

តុលាការ​កោះ​ហៅ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ - ប៉ា ងួនទៀង - មឿន តុលា ក្នុង​បណ្ដឹង ពេជ្រ ស្រស់

ពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានដាក់ចូល ទៅសាលាដំបូងរាជធានី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ទទួលបានការចាត់វិធានការ ជាបន្តបន្ទាប់។ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូង បានចេញដីកា នៅថ្ងៃម្សិលម៉ិញ កោះហៅ មនុស្សពាក់ព័ន្ធមួយចំនួន រួមមានព្រះតេជគុណ ប៊ុត ប៊ុនតិញ - លោក ប៉ាង ងួងទៀង និងលោក មឿន តុលា ឲ្យចូលខ្លួនទៅបំភ្លឺ នៅក្នុងពេលវេលាខុសៗគ្នា។

លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» ត្រូវដីកានោះ បញ្ជាឲ្យចូលខ្លួន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ (ខុសម៉ោងគ្នាបន្តិច) ខណៈព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ត្រូវដីកាបញ្ជា ឲ្យចូលព្រះកាយ នៅថ្ងៃទី១១ ខែតុលា។ នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...