Posts tagged as "Selfie"

អុញ... ដំរី​នេះ​ចេះ​ថត​រូប​ខ្លួន​ឯង?

អុញ... ដំរី​នេះ​ចេះ​ថត​រូប​ខ្លួន​ឯង?

គ្រីស្ចីយ៉ង់ ឡឺប្លង់ (Christian Leblanc) និស្សិតជាតិកាណាដាមួយរូប ដែលកំពុងស្នាក់នៅ ក្នុងប្រទេសថៃ ដើម្បីការផ្លាស់ប្ដូរ​ការសិក្សា របស់ខ្លួននោះ មានបំណង់ចង់ ទៅលេងវត្តមួយ ដែលមានចិញ្ចឹមសត្វដំរីជាច្រើន។ នៅទីនោះ គ្រីស្ទីយ៉ង់ និង​មិត្ត​ស្រី​របស់យុវនិសិ្សត បានទិញចេកមួយស្និត និងបានយកទៅឲ្យដំរីមួយក្បាល ស៊ីជាចំណី។

បន្ទាប់ពីអាហារចេករបស់ខ្លួន ដំរីដូចជានៅមិនទាន់ឆ្អែតនៅឡើយ។ វាក៏បានប្រើប្រមោយ មកកញ្ឆក់ម៉ាស៊ីនថតរូប GoPro តូចមួយ ពីដៃរបស់គ្រីស្ទីយ៉ង់ និងយកទៅពន្លាដាក់ពីចំងាយ។ ខណៈនោះ ម៉ាស៊ីនថតក៏បានថតរូបភ្លាម ដោយស្វ័យប្រវត្តិ និងបានបន្សល់ទុក នូវរូបភាពដូចខាងលើ។ គួរឲ្យស្រឡាញ់ដំរីនេះណាស់... មែនឬទេ?

យុវនិស្សិត បានថ្លែងឲ្យដឹងទៀតថា៖ «ជាសំណាងណាស់ ដែលដំរីទាំងនោះ បានប្រគល់ម៉ាស៊ីនថតនេះ មកខ្ញុំវិញ និង​ថែម​ទាំងបានថតរូបឲ្យខ្ញុំ មួយសន្លឹកយ៉ាងល្អពិសេស ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក»។ រូបថតត្រូវបាន [...]

ការ​មក​សុំ​ថត​រូប​ជា​មួយ ម៉ៃ ថៃសុន មិន​ល្អ​ទេ! (vdo)

ថតរូបដោយខ្លួនឯង ហៅជាភាសាអង់គ្លេស Selfie មានភាពងាយស្រួល ហើយទទួលបាន ការពេញនិយមខ្លាំងណាស់ នាពេលបច្ចុប្បន្ន។ នរណាមួយក៏អាចធ្វើ នរណាមួយក៏ចង់ធ្វើដែរ។ តែមិនមែន កំពូលតារាប្រដាល់ពិភពលោក ម៉ៃ ថៃសុន នោះឡើយ។

តារាប្រដាល់ជាតិអាមេរិក មិនចូលចិត្តឲ្យមនុស្ស ដែលមិនដែលស្គាល់គ្នា ពីមុនមក ចូលមកចាប់ស្មារ ហើយថតរូប «Selfie» ដោយគ្មានការអនុញ្ញាត ពីខ្លួនយ៉ាងដូច្នេះទេ។ ហេតុការណ៍ នៃការបដិសេធ មិនឲ្យថតរូបជាមួយនេះ បាន​កើត​ឡើង នៅក្នុងឱកាស នៃការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង ផាកហ្គីអៅ (Pacquiao) និងម៉ាយវេដ័រ (Mayweather) កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លងមកនេះ នៅក្នុងក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។

អតីតតារាល្បី របស់ពិភពលោក បានបដិសេធការបង្ខំ ឲ្យថតរូបនេះ តាមរយៈការប្រើគួយដៃ ត្រឡប់ទៅអ្នកសុំវិញ និង​ធ្វើ​យ៉ាងណា ដើម្បីឲ្យបុរសម្នាក់នោះ ទុកឲ្យខ្លួន បានទស្សនា«ប្រដាល់ប្រចាំសតវត្សន៍»នេះ ឲ្យបានសុខស្រួលផង៕

«យក​ត្រី​ក្រឹម មក​លោត​ឆ័ត្រ​យោង​» រួច​ថត​រូបង្ហោះ ផ្អើល​កង​ទ័ព

«យក​ត្រី​ក្រឹម មក​លោត​ឆ័ត្រ​យោង​» រួច​ថត​រូបង្ហោះ ផ្អើល​កង​ទ័ព

បន្ទាប់បម្រើការ ជាទាហាតលោតឆ័ត្រយោង អស់រយៈកាល៤ឆ្នាំ លោក ម៉ាតជូ តាធើស័ល (Matthew Tattersall) ចង់​ឲ្យ​ការលោតឆ័ត្រយោង របស់ខ្លួនជាលើកចុងក្រោយ ទទួលបាននូវការកត់សម្គាល់ ដ៏ពិសេសមួយ។ ឆ្លៀតឱកាស នៃការ​លោត​ឆ័ត្រយោង ចុងក្រោយបំផុត ទាហានដ៏ចំណាន បាននាំ វីល្លី ម៉ាខេត (Willy Makelt) មិត្រចាស់របស់លោកម្នាក់ ទៅ​លោត​ជា​មួយ... តែមិត្រចាស់នោះ មិនមែនជាមនុស្សទេ តែជាត្រីមួយក្បាល នៅក្នុងដបដែលមានទឹក ឲ្យមិត្តចាស់នេះ អាច​ហែល​លេងបាន។

មិត្រចាស់​របស់លោក ម៉ាតជូ បានចុះមកដល់ដី ដូចលោកដែរ ដោយគ្មានកើតហេតុភេទ អ្វីចម្លែកនោះទេ។ ក្នុងរយៈ​ពេល​នោះ លោក ម៉ាតជូ មិនបានភ្លេច ថតរូបដោយខ្លួនឯង ពីគំនិតដែលនាំមិត្តចាស់ មកលោតជាមួយនេះ ហើយថែមទាំង​បាន​យកទៅបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់លោកទៀត។ លោកបានថ្លែងប្រាប់ «New York Daily News» ថា៖ «រូប​ថត​នេះ បានក្លាយជារូបដ៏ពេញនិយម ដែលខ្ញុំមិននឹកស្មានដល់»។

[...]

ប្រើ​ដង​ថត​រូប​ខ្លួន​ឯង? ហួស​សម័យ​ហើយ! ប្រើ​ស្បែក​ជើង​ថត​រូប​ម្ដង​វិញ (vdo)

ស្បែកជើងសម្រាប់ថតរូបខ្លួនឯងនេះ ត្រូវបានក្រុមហ៊ុនរចនាម៉ូដមួយ ឈ្មោះ Miz Mooz នៅទីក្រុងញ៉ូយក បង្កើតឡើង ដែលហេៅឈ្មោះ ជាផ្លូវការថា Selfie Shoes។ គោលបំណងធំបំផុត គឺដើម្បីឲ្យនាងៗ អាច«លើកជើង» ដែលមានពាក់​ស្បែកជើងប្រភេទនេះ ហើយបំពាក់ដោយម៉ាស៊ីនថត ឬទូរស័ព្ទដៃនោះ ដើម្បីថតរូបខ្លួនឯងបាន ជំនួសឲ្យដងដោយ ដែល​កន្លងមកត្រូវបានប្រើ ក្នុងករណីនេះ។ ជាពិសេស Selfie Shoes នឹងជួយឲ្យដៃទាំងគូររបស់នាង អាចធ្វើសកម្មភាព​អ្វី​ផ្សេង​ទៀត​បាន ក្នុងពេលថតរូប បើប្រៀបធៀប ទៅនឹងការប្រើដងដោយ ដែលនាងៗ ត្រូវបាត់ដៃមួយ ដើម្បីយកមក​កាន់។

ដើម្បីផលិតស្បែកជើង ដែលមានតួនាទីដូច្នេះបាន អ្នករចនាម៉ូដ បានបង្កើតជាកន្លែងមួយ សម្រាប់ដាក់ម៉ាស៊ីនថត ឬ​ទូរស័ព្ទ​ដៃ នៅខាងមុខ។ ចំពោះតម្លៃរបស់ស្បែកជើងនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ ព្រោះបើសូម្បីតែគេហទំព័រ Miz Mooz ខ្លួន​ឯង ក៏បានគាំងលែងដំណើរការដែរ បន្ទាប់ពីបានប្រកាសផលិតផលថ្មីនេះ ចេញមកជាផ្លូវការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...