រសៀលនេះ ក្រុមមាន់គកនឹងមកដល់ប៉ារីស ជាមួយកម្មវិធីពិសេស
បន្ទាប់ពីបានប្រកួត កាលពីល្ងាចថ្ងៃអាទិត្យម្សិលម៉ិញ យកឈ្នះលើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ ក្រុមជើងឯកពិភពលោក និងជាម្ចាស់ពានមាស នឹងវិលត្រឡប់ ពីប្រទេសរ៉ុស្ស៊ី មកកាន់ប្រទេសបារាំងវិញ នៅរសៀលនេះ ដើម្បីជួបជាដំបូង ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមបណ្ដោយមហាវិថី ឆមអេសលីហ្សេ (Champs-Elysées) មុននឹងត្រូវបានទទួល ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅវិមានប្រធានាធិបតី អេលីហ្សេ។
យន្ដហោះ ដឹកក្រុមកីឡាករបារាំង នឹងចុះចតនៅព្រលានយន្ដហោះអន្តរជាតិ «Roissy-Charles-de-Gaulle» នៅវេលាម៉ោង ១៥ និង៥៥នាទី ម៉ោងក្នុងស្រុក។ បន្ទាប់មកនៅវេលាម៉ោង ១៧ និង៣០នាទី ក្រុមកីឡាករមាន់គក នឹងជិះនៅលើរថយន្ដក្រុងបើកដំបូលមួយ នៅតាមដងផ្លូវដ៏ធំ និងដ៏ល្បី នៃរដ្ឋធានីប៉ារីស គឺមហាវិថី ឆមអេលីហ្សេ ដែលនឹងរង់ចាំទទួល ដោយក្រុមអ្នកគាំទ្រ រាប់សិបម៉ឺននាក់ (អាចដល់លាននាក់)។
ការជួបជាមួយអ្នកគាំទ្រ [...]