អាមេរិក៖ ផ្ទុះរោងចក្រផលិតចំណីសត្វនៅតិចសាស ស្លាប់៦០ទៅ៧០នាក់
មនុស្សច្រើនជាងមួយរយនាក់ បានរងរបួស នៅក្នុងការផ្ទុះដ៏ធំមួយ កាលពីយប់ថ្ងៃពុធប្រមាណជាម៉ោង០៨យប់ នៅក្នុងរោងចក្រផលិតចំណីអាហារសត្វមួយ នៅវ៉េស្ត៍ (West) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas)។ ព្រឹត្តិការណ៍នេះបានកើតឡើងទៀត តែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភេវរកម្មនៅទីក្រុងប៊ូស្តុន ដែលបានធ្វើអោយមនុស្សបីនាក់ស្លាប់ និងជាង១៧០នាក់របួស។
ការផ្ទុះ ដែលបង្កអោយមានជាអគ្គិភ័យ យ៉ាងខ្លាំង។
ការផ្ទុះដ៏ធំនេះ បានបំផ្លាញអាគារជាច្រើន ក្នុងនោះមានមជ្ឈមណ្ឌលថែរក្សាសុខភាពមួយ អាគារសាលារៀន និងលំនៅដ្ឋានជាច្រើនផ្សេងទៀត។ នេះបើតាមការប្រកាសអោយដឹង របស់អាជ្ញាធរប្រចាំតំបន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សស្លាប់ជាច្រើន។ តួលេខដំបូងដែលបានអោយដឹង [...]