វើលខូត នឹងអវត្តមាននៅបាល់ទាត់ពិភពលោក២០១៤នេះ
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត (Theo Walcott) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ វើល ខាប់ នៅឆ្នាំនេះក្នុងប្រទេសប្រេស៊ីល គេអាចនិងមិនបានចូលលេងយ៉ាងហោចណាស់រយៈពេល៦ខែ ដោយសារតែបញ្ហា របួសជង្គង់ នេះបើយោងទៅតាមការបញ្ជាក់របស់ អាស្សេនល (Arsenal) ដែលជាក្លិបរបស់គេកាលពីថ្ងៃច័ន្ទ។
កីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត។ (រូបថត របស់ក្លិបអាសឺណល)
បាល់ទាត់ពិភពលោក - វើលខូដ បានរងរបួសសរសៃសន្លាក់យ៉ាងធ្ងន់ធ្ងរ នៅលើជង្គង់ឆ្វេងរបស់គេ អំឡុងដែលក្រុម អាស្សេនល ដែលកំពុងឈរលេខ១លើតារាង ព្រីមៀរ៍ លីក (Premier League) បានទទួលជ័យជម្នះ ២-០ ក្នុងការប្រកួត FA Cup លើទឹកដីខ្លួនឯងលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ ធូតតិនហ៊ាម ហ៊តស្ពឺ (Tottenham Hotspur) កាលពីថ្ងៃសៅរ៍ ទី៤ [...]