អ្នកកាសែតភ្នំពេញប៉ុស្តិ៍បំភ្លឺនៅតុលាការយោធា ទាក់ទងអត្តបទកាត់ដីកងទ័ព
ក្នុងអត្តបទខាងលើ បានសរសេរថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយចោទថា បានកាត់ដីរបស់ពួកគេលក់ ឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ «Best Royal និង Taining»។
នៅក្នុងអត្តបទដដែលនេះ បាន បញ្ជាក់ថា នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាន នៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១ ៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ៤ គន់ គីម នាយសេនាធិការចម្រុះ [...]