ថៃ៖ អតីតនាយករដ្ឋមន្ត្រី អាភីស៊ីត ជាប់ចោទក្នុងឃាតកម្មឆ្នាំ២០១០
អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វៀចាជីវ៉ា បានជាប់ចោទ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ធ្នូនេះ ថាបានទទួលខុសត្រូវ ក្នុងសំនុំរឿងបាញ់សម្លាប់ប្រជាជនស៊ីវិល ដោយកងទ័ព កាលពីពេលធ្វើមហាបាតុកម្ម នៅឆ្នាំ២០១០។ ជាសំនុំរឿងមួយ ដែលនៅតែស្ថិតជានិមិត្តរូប នៃការបែបបាក់ផ្នែកនយោបាយ និងបានគម្រាមកំហែងជារៀងរហូតមក ទៅលើការផ្សះផ្សាជាតិ នៃព្រះរាជាណាចក្រ។
អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វៀចាជីវ៉ា នៅមុខមជ្ឈមណ្ឌលស៊ើបអង្កេតពិសេសថៃ កាលពីថ្ងៃ១២ធ្នូ។
រូបថត AP Photo/Sakchai Lalit។
លោក អាភិស៊ីត វៀចាជីវ៉ា (Abhisit Vejjajiva) បានជាប់ចោទ និងត្រូវជាប់អង្កេត ជាមួយនឹងអតីតឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក ស៊ូថេប ថូស៊ូបាន (Suthep [...]