មន្រ្តី CNRP ថាតុលាការចេញដីកា«ផ្កាននោង» ឲ្យចាប់ សម រង្ស៊ី
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាសជាមួយមន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បានចាត់ទុកដីកា ដែលចេញដោយបុគ្គល នៃព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនេះ ថាជាដីកា«ផ្កា ននោង»។
លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះដីកានោះប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបានពន្យល់ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់ល្អមើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»
[...]