All Articles of MONOROOM.info

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ចក្រភព​អង់គ្លេស​បន្ទោស​កម្ពុជា​ធ្ងន់ៗ ថា​មិន​ដែល​ខ្វល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ

មិនចាំបាច់និយាយ ពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយ កាល​ពីខែ​វិច្ឆិកា​កន្លងមក ខណៈអាជ្ញាធរកម្ពុជា ខ្លួនឯងមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីផងនោះ។ នេះ ជាការបញ្ជាក់ ដោយប្រើពាក្យពេជន៍ «ធ្ងន់ៗ» របស់ចក្រភពអង់គ្លេស ដែលធ្វើឡើង តាមរយៈលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីន និងប៉ាស៊ីភិក។

សេចក្ដីថ្លែងការណ៍របស់លោក ម៉ាក ហ្វៀល ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ បានអះអាងថា ការបោះឆ្នោតជាតិកម្ពុជា បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនា​បោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោត [...]

ញ៉ូហ្សេឡែន ស្នើ ហ៊ុន សែន ឲ្យស្ដារ​នីតិសម្បទា CNRP ដើម្បី​ប្រជាធិបតេយ្យ​ស្រប​ច្បាប់

ញ៉ូហ្សេឡែន ស្នើ ហ៊ុន សែន ឲ្យស្ដារ​នីតិសម្បទា CNRP ដើម្បី​ប្រជាធិបតេយ្យ​ស្រប​ច្បាប់

នៅក្នុងសេចក្ដីថ្លែងការណ៍មួយច្បាប់ ដែល​ចេញផ្សាយ ដោយក្រសួងការបរទេស នៃប្រទេសញ៉ូហ្សេឡែន បានស្រង់សំដីរដ្ឋមន្ត្រីការបរទេស លោក វីនស្ដុន ភីតធើរ (Winston Peter) មកសរសេរថា៖ «ដើម្បីឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យស្របច្បាប់ វាមានសារសំខាន់ណាស់ ដែលសម្លេងប្រឆាំង ដ៏ធំអាចត្រូវបានគេស្តាប់ឮ។ ប្រទេសញូហ្សេឡែន ស្នើដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យស្តានីតិសម្បទា របស់គណបក្សប្រឆាំងដ៏ធំ ឡើងវិញ និងដោះលែងអ្នកទោស​នយោបាយ​ទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។»។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​ដ៏មានសក្ដានុពល ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយកាលពីខែវិច្ឆិកា ជាមួយនឹងការហាមឃាត់​មន្ត្រីគណបក្ស ១១៨នាក់ ពីជីវភាពនយោបាយ [...]

អាល្លឺម៉ង់ថា ការ​បោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពស្របច្បាប់ ទោះគ្មានហិង្សា

អាល្លឺម៉ង់ថា ការ​បោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពស្របច្បាប់ ទោះគ្មានហិង្សា

ខ្លី តែមានន័យវែង។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ដែលបានលើកឡើងថា ការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសកម្ពុជា មិនមានភាពស្របច្បាប់ ដោយគ្រាន់តែនិយាយថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង ដោយសុខសន្តិភាពនោះឡើយ។

សេចក្ដីថ្លែងការណ៍ ដែលបាន​ចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសេរថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់បានកត់សម្គាល់ថា ការបោះឆ្នោតជាតិនៅកម្ពុជា ត្រូវបានធ្វើឡើងដោយសន្តិភាព»។

អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ ក៏មួយចំណុចនេះ មិនគ្រប់គ្រាន់ក្នុងការផ្តល់ នូវលទ្ធផលស្របច្បាប់ នៃការបោះឆ្នោតនេះបានទេ ព្រោះការបោះឆ្នោត ត្រូវបានធ្វើឲ្យមានមន្ទិល ចាប់តាំងពីការចាប់ខ្លួន [...]

វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក

វីរបុរស​នៃ​ការ​ស្ដារ​ប្រាសាទ​ខ្មែរ​ម្នាក់​នេះ បាន​លាចាក​លោក

លោក ព្យែរ អង់ឌ្រេ ឡាប្លូដ (Pierre-André LABLAUDE) បានកើតនៅក្រុង វ៉ែរសៃយ៍ (Versailles) ភាគនារតីនៃរដ្ឋធានីប៉ារីស ហើយស្ថាបត្យករជំនាញខាងសំណង់បូរាណរូបនេះ ក៏បានស្លាប់ នៅទីនោះដែរ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងទេពកោសល្យ និងចំណេះចេះដឹង ដ៏ខ្ពង់ខ្ពស់ លោក ព្រែរ អង់ឌ្រេ ឡាប្លូដ បានចូលរួមស្ដារ និងជួសជុលប្រាសាទ-វិមាន-សួនឧទ្យាន ចំណាស់ៗ ជាច្រើន ទាំងនៅក្នុងប្រទេសបារាំង ប្រទេសកម្ពុជា និងទាំងនៅក្នុង​ប្រទេសជប៉ុន។

ទំព័រហ្វេសប៊ុករបស់អង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា បានឧទ្ទិសរូបភាពមួយចំនួន ជូនលោក ឡាប្លូដ និងបានរៀបរាប់ថា៖ «លោកសាស្ត្រាចារ្យ "Pierre-André LABLAUDE" បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគណៈកម្មាធិការអន្តរជាតិ ហៅកាត់ ICC-Angkor ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការវាយតំលៃ និងជុសជុលថែរក្សា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ [...]

អាឡិច ថា​គណនី​ហ្វេសប៊ុក​ខ្លួន រង​ការ​វាយប្រហារ​ពី​«ក្របី​ព្រៃ»

អាឡិច ថា​គណនី​ហ្វេសប៊ុក​ខ្លួន រង​ការ​វាយប្រហារ​ពី​«ក្របី​ព្រៃ»

រវាងប្រទេសកម្ពុជា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ អាឡិច ទំនងជាពិបាកបេះពីគ្នាណាស់ បើទោះជា ស្ថាបនិកអង្គការ​មាតាធម្មជាតិរូបនេះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជារួចហើយក្ដី។ នៅថ្ងៃនេះ លោក អាឡិច បានសរសេរជាភាសាខ្មែរ អះអាងថា គណនីហ្វេសប៊ុករបស់លោក ត្រូវរងការវាយប្រហារ ដោយ«ក្របីព្រៃម្នាក់» ដែលជាសមាជិក នៃនាយកដ្ឋានមួយ ក្នុងក្រសួងមហាផ្ទៃកម្ពុជា។

ដោយអមមកជាមួយ នឹងរូបថតរបស់លោក ឌី វិជ្ជា កូនប្រសារ​របស់លោក ហ៊ុន សែន និងជាអគ្គស្នងការរង នៃនគរបាលជាតិកម្ពុជានោះផង លោក អាឡិច បានសរសេរថា៖ «នៅពេលដែលខ្ញុំ កំពុងជាប់រវល់អបអរសាទរ នូវលទ្ធផលបោះឆ្នោត ដ៏មហាអស្ចារ្យ ដែលបញ្ជាក់ជាចុងក្រោយថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្ដដើរតាមមាគ៌ា របស់កូរ៉េខាងជើង គុយបា វៀតណាម។ល។ ស្រាប់តែខ្ញុំត្រូវរងការវាយប្រហារ តាមផ្នែកប្រព័ន្ធបច្ចេកវិទ្យា (hack) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...