Posts in ‘នយោបាយ’ Category

សម រង្ស៊ី ចេញ​មុខ​ការពារ កឹម សុខា ដោយ​លើក​ពី​«លេស»​រដ្ឋាភិបាល

សម រង្ស៊ី ចេញ​មុខ​ការពារ កឹម សុខា ដោយ​លើក​ពី​«លេស»​រដ្ឋាភិបាល

អតីតប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញមុខមកការពារលោក កឹម សុខា ប្រធានសព្វថ្ងៃ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ឈានចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមការប្រកាន់ ពីបទ«ក្បត់ជាតិ និងឃុបឃិត ជាមួយបរទេស»។

សម្រាប់ មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំងរូបនេះ បានហៅការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយយោងលើវីដេអូ នៃការថ្លែងជាសាធារណៈ របស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣នោះ គ្រាន់តែជា«លេស» ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិ មកដល់ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបានស្គាល់លោក កឹម សុខា ហើយបានតាមដានសកម្មភាពនយោបាយរបស់លោក អស់រយៈពេល ២៥ ឆ្នាំមកហើយ។ [...]

អាមេរិក​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន កឹម សុខា ថា​នឹង​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត

អាមេរិក​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន កឹម សុខា ថា​នឹង​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត

ប្រតិកម្មទល់នឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាំងកណ្ដាលអាធ្រាត ពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានធ្លាប់ចុះមកជាបន្តបន្ទាប់។ ហើយប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែលគេទន្ទឹងរង់ចាំនោះ ក៏បានធ្លាក់មកដល់ដែរ។

ខាងក្រោមនេះនេះ សេចក្ដីថ្លែងការណ៍របស់អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលទើបនឹងចេញផ្សាយ នៅមុននេះបន្តិច លើគេហទំព័ររបស់ក្រសួង និងនៅតាមបណ្ដាញសង្គម៖

«យើងកត់សម្គាល់ ជាមួយនឹងការព្រួយបារម្ភក្រៃលែង ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំនយោបាយប្រឆាំង ដ៏គួរឲ្យគោរពម្នាក់ ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ក្រោយការចោទប្រកាន់មួយចំនួន ដែលហាក់ដូចជា មានហេតុផលនយោបាយ នៅពីក្រោយ។ លោក កឹម សុខា មានការប្តេជ្ញាចិត្ត ដ៏យូរអង្វែងមួយ [...]

រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA

រដ្ឋាភិបាល​​ឲ្យ​វិទ្យុ​​​សំបុក​​​ឃ្មុំ​​បញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន RFA និង VOA

«សោកស្ដាយ» នេះ ជាឃ្លាបន្លឺឡើង យ៉ាងខ្លីរបស់លោក ម៉ម សូណង់ដូ ស្ថាបនិកវិទ្យុសំបុកឃ្មុំ ជាមួយនឹង​ការ​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោក នូវលិខិតក្រសួងព័ត៌មានមួយច្បាប់ ដែលបង្គាប់មកវិទ្យុលោក ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ ពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេង​សហរដ្ឋ​អាមេរិក (VOA) ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។

លិខិតចេញថ្ងៃនេះ ដើម្បីបញ្ឈប់ថ្ងៃនេះ!

លិខិត ដែលចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះថ្ងៃទី ៣ ខែកញ្ញានេះ បាន​ពន្យល់ ពីហេតុផល​ដែល​ក្រសួង​ហាម​មិនឲ្យ​វិទ្យសំបុកឃ្មុំ ១០៥ MHz ផ្សាយព័ត៌មាន របស់​វិទ្យុអាមេរិក ដែល​ផ្សាយ​ជា​ខេមរភាសា​​ទាំងពីរនេះ ដោយ​សារ​ក្រសួង​ ទើប​រក​ឃើញ​​ថា វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋ​អាមេរិក ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់​ នៅក្រសួង​ព័ត៌មាន។

លិខិតនោះ បានសរសេរព្រមានថា​ [...]

ព្រឹក​នេះ ក្រុង​ព្យុងយ៉ាងសាក​​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦

ព្រឹក​នេះ ក្រុង​ព្យុងយ៉ាងសាក​​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦

នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនមុនគេ បានជឿជាក់ថា ការរញ្ជួយដីដែលទំនងជាបានកើត នៅក្នុងទឹកដីកូរ៉េ​ខាង​ជើង គឺជាការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ហើយនេះ គឺជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី​៦​ហើយ របស់របបកុម្មុយនីស្ដកូរ៉េ រាប់ចាប់តាំងពីការសាកល្បង លើកទីមួយ ក្នុងឆ្នាំ២០០៦នោះមក។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានថ្លែង នៅពេលចេញពីកិច្ចប្រជុំ ក្រុមប្រឹក្សា​សន្តិសុខ ឲ្យដឹង​ថា៖ «បើតាមការត្រួតពិនិត្យទិន្និន័យ ដែលទទួលបាន យើងសន្និដ្ឋានថា វាជាការ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ»។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏បានដាក់ពង្រាយ​យន្ដហោះយោធា ចំនួន៣គ្រឿង ដើម្បី​កំណត់​មើលពីជាតិវិទ្យុសកម្ម ដែលអាចរាលដាល មកដល់ទឹកដីជប៉ុន។

ប្រសិនជាកូរ៉េខាងជើង «បានសម្រេចធ្វើជាថ្មី នូវការសាកល្បងនុយក្លេអ៊ែរ វាពិតជាមិនអាច​ទទួល​យក​បាន​ទេ» [...]

ហ៊ុន សែន៖ ការចាប់ខ្លួន កឹម សុខា ជាការជម្រះ«បញ្ជី»

ហ៊ុន សែន៖ ការចាប់ខ្លួន កឹម សុខា ជាការជម្រះ«បញ្ជី»

«រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត» នេះ ជាការថ្លែងឡើងរបស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពន្យល់ពីករណីចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់​រំលងអាធ្រាត ថ្ងៃទី២ ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។

នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរ ជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧​នេះ បុរសខ្លាំង​កម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី​តាំងពីជាង​៣ទសវត្សន៍​មកនេះ បានហៅការចាប់ខ្លួននោះ គឺជាការទូទាត់បញ្ជីពីមុនរហូតដល់ចប់ និងចាត់ទុកក្រុមគណបក្សប្រឆាំង ថាបានក្បត់ពាក្យសម្បថរបស់ខ្លួន ដែលបានចូលទៅស្បថ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...