Posts in ‘បារាំង’ Category

អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ

អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ

សាលក្រមនៃសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារទី ១៥ ខែឧសភានេះ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២ឆ្នាំ (និងពីរឆ្នាំទៀត ដោយព្យួរទោស) ប្រឆាំងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) អតីតរដ្ឋមន្ត្រី​ទទួលបន្ទុកផ្នែក​ថវិការជាតិ ជំនាន់ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បន្ទាប់ពីលោកត្រូ​វបានរកឃើញថា បានគេចវេសការបង់ពន្ធ ដោយលួចផ្ទេរប្រាក់ និងលួចបង្កើតគណនីធនាគារ នៅក្រៅប្រទេស។

កាលពីខែធ្នូ ឆ្នាំ២០១៦ លោកអតីតរដ្ឋមន្ត្រីត្រូវបានសាលាដំបូងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែលោក កាហ៊ុយហ្សាក់ បានប្ដឹងជំទាស់ នឹងសាលក្រមនេះ ឡើងទៅសាលាឧទ្ធរណ៍។ 

សាលក្រមថ្ងៃនេះ របស់សាលាឧទ្ធរណ៍ នៅបានបង្គាប់ឲ្យលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវបង់ប្រាក់ពិន័យចំនួន ៣០ម៉ឺនអ៊ឺរ៉ូ និងហាមឃាត់លោក មិនឲ្យឈរឈ្មោះជាតំណាងរាស្ត្រ ឬជាសមាជិកក្រុមប្រឹក្សាខេត្តក្រុង ឃុំសង្កាត់ ចំនួន៥ឆ្នាំ​ថែមទៀត។ [...]

ISIS ចេញមុខ​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​ដោយ​កាំបិត កណ្ដាល​​ប៉ារីស​​ក្នុង​យប់​នេះ

ISIS ចេញមុខ​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​ដោយ​កាំបិត កណ្ដាល​​ប៉ារីស​​ក្នុង​យប់​នេះ

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខមកទទួលស្គាល់ ការវាយប្រហារដោយកាំបិត ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួស មនុស្សបួននាក់ទៀត ក្នុងសង្កាត់រោងល្ខោន កណ្ដាលរដ្ឋធានីប៉ារីស នាយប់ថ្ងៃសៅរ៍នេះ។ នេះ បើតាមការផ្សាយ កាលពីប៉ុន្មាននាទីមុន របស់ស្ថាប័ន «Site Intelligence Group» ដែលមានជំនាញខាងឃ្លាំមើល សកម្មភាពរបស់ក្រុមភេរវជន នៅលើប្រព័ន្ធឃោសនារបស់ពួកគេ។

ស្ថាប័នខាងលើ បានដកស្រង់​យក​សារ​ជាភាសាអារ៉ាប់ ដែលសរសេរចេញ ពីទីភ្នាក់ងារ «Amaq» ដែលជាប្រដាប់ឃោសនាផ្លូវការ​មួយ របស់អង្គការភេរវនិយម មកបញ្ជាក់ ដោយមានអត្ថន័យថា៖ «ជនដែលបានដឹកនាំ​ការវាយប្រហារ ប្រដាប់ដោយកាំបិត នៅកណ្ដាលរដ្ឋធានីប៉ារីស ជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ [...]

កាន់​កាំបិត​ដើរ​ចាក់​មនុស្ស ស្លាប់​ម្នាក់​របួស​៤នាក់ កណ្ដាល​ប៉ារីស

កាន់​កាំបិត​ដើរ​ចាក់​មនុស្ស ស្លាប់​ម្នាក់​របួស​៤នាក់ កណ្ដាល​ប៉ារីស

ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើងជាថ្មី នៅក្បែរសង្កាត់រោងល្ខោន «Opéra» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ក្នុងយប់ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨នេះ។ ជនរងគ្រោះម្នាក់ បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីពួកគេត្រូវបានចាក់ ដោយជនម្នាក់ប្រដាប់ដោយកាំបិត។

ស្នងការនគរបាលរដ្ឋធានី បានប្រកាសឲ្យដឹងថា ជនរងគ្រោះម្នាក់ស្លាប់ និងពីរនាក់ទៀត​ រងរបួសធ្ងន់ធ្ងរ ខណៈពីរនាក់ផ្សេង​ រងរបួសស្រាល។ ជនដៃដល់ត្រូវបានបង្ក្រាប ឲ្យស្លាប់នៅនឹងកន្លែង។

មន្ត្រីនគរបាលទទួលខុសត្រូវមួយរូប លោក «Pierre Gaudin» ដែលបានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុភ្លាមៗ បានអះអាងថា ហេតុការណ៍ខាងលើ បានកើតឡើង នៅវេលាម៉ោងជិត ២១ យប់ថ្ងៃសៅរ៍ ។ លោកបន្តថា នគរបាលបានអន្តរាគមន៍ យ៉ាងឆាប់រហ័ស ដោយបានបាញ់សម្លាប់ជនដៃដល់ និងបានបង្កើតតំបន់សុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ។ 

មន្ត្រីខាងលើបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ [...]

បារាំង៖ ស្លាប់​៣នាក់​​និង​របួស​១៦នាក់ ក្នុង​ភេរវកម្ម​ចាប់​ចំណាប់​ខ្មាំង

បារាំង៖ ស្លាប់​៣នាក់​​និង​របួស​១៦នាក់ ក្នុង​ភេរវកម្ម​ចាប់​ចំណាប់​ខ្មាំង

«ប្រទេសរបស់យើង (ប្រទេសបារាំង) បានជួបក្នុងថ្ងៃនេះ នូវភេរវកម្មវាយប្រហារមួយ ដែលមានចរិកឥស្លាមនិយម។ ភ្នាក់ងារនគរបាលម្នាក់ ដែលសុំប្ដូរខ្លួន ជំនួសចំណាប់ខ្មាំង បានរងរបួសដ៏ធ្ងន់ធ្ងរ (...) អារម្មណ៍របស់យើង ដិតជាប់ដោយរូបគាត់ ហើយយើងគិត ទៅដល់គ្រួសាររបស់គាត់។» នេះ ជាការថ្លែងឡើង របស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅក្នុងសន្និសីទកាសែតមួយ ក្នុងល្ងាចថ្ងៃដដែល។

លោកប្រធានាធិបតី បានបន្តថា៖ «តុល្យភាព ដែលយើងដឹងក្នុងពេលនេះ គឺមនុស្ស៣នាក់ បានស្លាប់ និង១៦នាក់ផ្សេងទៀត បានរងរបួស។ កងកម្លាំងរបស់យើង កំពុងខិតខំតាមគ្រប់មធ្យោបាយ ដើម្បីកំណត់អត្តសញ្ញាណ នូវជនដ៏គ្រោះថ្នាក់ទាំងឡាយ និងធ្វើការបង្ក្រាបជនទាំងនោះ។ ការគម្រាមកំហែង នៅតែបន្តមាន តែក៏ត្រូវដឹងដែរ ថាការតបតរវិញ ពីសំណាក់ប្រជាជាតិបារាំង ក៏មានកម្លាំងខ្លាំងក្លាដែរ។»។

ក្នុងរសៀលថ្ងៃសុក្រនេះ [...]

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

ការថ្លែង របស់លោកអតីតប្រធានាធិបតី នីកូឡា សារកូហ្សី (Nicolas Sarkozy) នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ១ (TF1) របស់បារាំង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរូបលោក បានចេញពីការឃាត់ខ្លួន ដើម្បីការអង្កេត រយៈពេល៤៨ម៉ោង ក្នុងសំនុំរឿងសង្ស័យ ទទួលថវិកាពីរបបលោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) យកមកផ្គត់ផ្អង់ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧នោះ។

លោក សារកូហ្សី បានថ្លែងឡើងថា៖ «ខ្ញុំត្រូវនិយាយការពិត ទៅកាន់ពលរដ្ឋបារាំង ថាខ្ញុំមិនដែលក្បត់ការទុកចិត្ត របស់ពួកគេ [មកលើខ្ញុំ] នោះ ទាល់តែសោះ»។ អតីតប្រធានាធិបតី បានថ្លែងខ្លាំងៗ តែខំទប់មិនឲ្យញ័រមាត់ ពីការបង្ហាញ នូវ«ជម្រៅដ៏សែនជ្រៅ នៃការផ្ទះកំហឹង» របស់លោក នៅក្នុងសំនុំរឿងនេះ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរក «ជ័យជំនះ សម្រាប់កិត្តិយស» របស់លោកឡើងវិញ។

លោកបានវាយបក ទៅក្រុមមនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...