មួរ សុខហួរ បង្រៀនតុលាការពី «អភ័យឯកសិទ្ធិសភា»
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ បានអះអាងថា អ្នកស្រីបានចោទសួរ ទៅកាន់តុលាការ ឬលោកចៅក្រម ជុំវិញករណី នៃការកោះហៅ សមាជិករដ្ឋសភា ទាំងមានអភ័យឯកសិទ្ធិសភា របស់តុលការ។ ប៉ុន្តែអ្នកស្រី មិនមានចម្លើយតបវិញ ពីលោកចៅក្រម នូវសំនួរដែលបាន ចោទសួរនោះឡើយ។
បន្ទាប់ពីចេញ ពីសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភានេះ អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា អ្នកស្រីបានស្នើករណី របស់អ្នកស្រីនេះ ជាយុត្តិសាស្រ្ត ក្នុងការជម្រុញ ឲ្យតុលាការគោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ អ្នកស្រីបានលើកឡើងថា៖ «សូមឲ្យមានការទទួលយក និងអនុវត្ត នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ (….) នីតិវិធីលើការកោះហៅ អ្នកតំណាងរាស្ត្រ ត្រូវតែមានការសម្រេចរបស់ (សមាជិក) រដ្ឋសភា យ៉ាងតិចណាស់ ២ភាគ៣ នៃសំឡេង (សមាជិក) រដ្ឋសភាទាំងមូល។ (…) ខ្ញុំបានសួរហើយ [...]