ការបារម្ភជុំវិញការរុករក គ្រប់គ្រង រ៉ែ ប្រេងនិងឧស្ម័ននៅកម្ពុជា
បើទោះជាមានការអះអាង ជា«វិជ្ជមាន» ពីមន្រ្តីជំនាញផ្នែករ៉េ និងថាមពលដ៏ដោយ បណ្តាមន្រ្តីអង្គការជាតិ និងអន្តរជាតិ នៅតែបង្ហាញពីការព្រួយបារម្ភនេះ បើសិនជារដ្ឋ គ្មានយន្តការគ្រប់គ្រងណាមួយ ច្បាស់លាស់នោះទេ។ ការព្រួយបារម្ភ ឈានទៅរកដំណោះស្រាយនេះ ត្រូវបានក្រសួងរ៉ែ និងថាមពល សហការជាមួយ អង្គការសង្គមស៊ីវិល រួមនឹងយុវជនមួយចំនួនធំ បានធ្វើការជួបជុំ ក្នុងឆាកវេទិការតុមូលមួយ ស្តីពី «យន្តការគ្រប់គ្រងចំណូលប្រេងកាត និងឧស្ម័ន សម្រាប់មនុស្សជំនាន់ក្រោយ»។
លោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នខ្វះទាំងធនធានមនុស្ស ខ្វះទាំងបច្ចេកទេស និងច្វះខាតទាំងយន្តការ នៃការគ្រប់គ្រងជម្លោះ។ លោកបានបន្ថែមថា បញ្ហារុករករ៉ែ ឧស្ម័ន និងប្រេងកាត នៅកម្ពុជា នៅពេលនេះ មិនទាន់មានអ្វីច្បាស់លាស់ ស្តីពីការគ្រប់គ្រងវានៅឡើយ ទាំងបញ្ហា និងដំណោះស្រាយ។ លោកបន្តថា [...]