នៅពេលដែលកងទ័ពស្នើដកអនុប្រធានទី១រដ្ឋសភា ពីតំណែង...
តើលោក កឹម សុខា អនុប្រធានទីមួយ នៃរដ្ឋសភា បានប្រព្រឹត្តិទង្វើអ្វីខ្លះ ទើបតម្រូវឲ្យស្ថាប័នមួយ នៃកងទ័ពជាតិរបស់កម្ពុជា បង្ហាញការឈឺឆ្អាល លូកដៃលូកជើងចូល យ៉ាងដូច្នេះ? យ៉ាងណាក៏ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានការពារទង្វើ«លូកដៃលូកជើង»នោះ នៅក្នុងថ្ងៃទី២៨ ខែតុលានេះថា ជាសិទ្ធិរបស់បុគ្គល។
«ញត្តិ»មួយ របស់កងទ័ពនៅសមរភូមិទិសប្រាសាទព្រះវិហារ ដែលតំណាងដោយលោកឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាអនុប្រធានទីមួយគណៈបញ្ជាការ នៃសមរភូមិព្រំដែនកម្ពុជា-ថៃ និងដែលមកដល់ដៃអ្នកសារព័ត៌មានដែរនោះ បានស្នើឲ្យមានការដកលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភា។ ញត្តិនេះបានធ្វើឡើង នៅក្នុងពេលតែមួយ នៃបាតុកម្មមហាជន នៅរាជធានីភ្នំពេញ ទាមទារឲ្យលោក ហេង សំរិន ទម្លាក់អនុប្រធានទីមួយនៃរដ្ឋសភា ពីតំណែង កាលពីថ្ងៃទី២៦ ខែតុលានេះ។
ញត្តិនោះ បានសរសេរជាអាថ៌ថា៖ [...]