
ហ៊ុន សែន បង្ហោះរូបថតអង្គុយម្នាក់ឯង ក្នុងកាណូតនៅស៊ីដនី
រូបថតទាំងនេះ មិនត្រូវបានបង្ហោះដោយក្រុមប្រឆាំង ឬក្រុម«អគតិ»ណាផ្សេង នៅលើបណ្ដាញសង្គមទេ។ តែគឺលោក ហ៊ុន សែន ផ្ទាល់តែម្ដង ដែលបង្ហោះបង្ហាញ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីសកម្មភាពរបស់លោក កំពុងធ្វើដំណើរបែបកំសាន្ដអារម្មណ៍ នៅលើកាណូតមួយ ក្នុងក្រុងស៊ីដនី ដែលជាទីកន្លែង នៃជំនួបកំពូលអាស៊ាន-អូស្ត្រាលី ក្នុងប្រទេសអូស្ត្រាលី។
ក្រៅពីរូបថត ជាមួយបណ្ដាមេដឹកនាំអាស៊ាន ដែលថតដោយខ្លួនលោកផ្ទាល់ (Selfie) រូបថតនៃទិដ្ឋភាពទូទៅ នៅក្នុងកាណូតនោះផ្សេងទៀត បង្ហាញថា លោក ហ៊ុន សែន បានអង្គុយតែម្នាក់ឯង ផ្ទុយគ្នាស្រឡះពីមេដឹកនាំដទៃទៀត ដែលជ្រើសរើសការអង្គុយនៅលើកៅអី ជាប់ៗគ្នា។
នៅក្នុងកាណូតនោះ មានតុនិងកៅអី ដែលអាចឲ្យបណ្ដាមេដឹកនាំ អង្គុយទល់មុខគ្នាបាន។ ទិដ្ឋភាពទាំងនេះ បង្កចំងល់ថា តើវាជាពិធីការ [...]