ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយមិនសុំអោយសើចទេ ព្រោះតាមមើលទៅ វានឹងធ្វើអោយលោកអ្នករំជួលចិត្តទៅវិញទេ។ ការផ្សាយពាណិជ្ជកម្មខ្លះ ដែលប្រើប្រាស់រូបភាព នៃការ ស្រើបស្រាល ស្អប់ខ្ពើម ឬឈឺចាប់របស់អ្នកដទៃ ទោះជានៅក្នុងគោលបំណងល្អក៏ដោយ ក៏មិនគួរនឹងអោយមានការលើកទឹកចិត្តនោះទេ។
ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយកុំភ្លេចសើច ហា ហា ផង ។
ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែលនិយាយកំបុតកំបុយគ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖
- ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!
អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖
- សូមមេត្តាទានប្រោស... សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជាមេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញជាក្រណាត់។ [...]
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ គូភាគីទាំងសងខាងកំពុងតែ ជជែកគ្នារកតែឈ្នះរៀងៗខ្លួន។ រំពេចនោះនគរបាល ចរាចរណ៍បានមកដល់ដើម្បីមកកាត់សេចក្ដី។ ភាគីកចង់អោយខ្លួនឯងឈ្នះ ក៏ងាកទៅសូកនគរបាលនោះ នូវទឹកប្រាក់ ១០០រៀល ហើយ ភាគីខ ក៏បានធ្វើដូចគ្នានូវទឹកប្រាក់ចំនួន ២០០រៀល។ នគរបាលក៏កាត់សេចក្ដីអោយ ភាគីខឈ្នះ។ ភាគីក ក៏តវ៉ាឡើង៖
- លោកនគរបាល ... ក្រែងមុននឹង ថាអោយខ្ញុំត្រូវឬ? ម៉េចក៏ ...
- នគរបាលឆ្លើយតប៖ អើ អញដឹងថាឯងត្រូវហើយ តែវាខាងនោះ វាត្រូវជាងឯង ពីរដង !!!