Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ ថា​មាន​មេទ័ព​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ ថា​មាន​មេទ័ព​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

សម្រាប់អ្នកតាមដានស្ថានការណ៍កម្ពុជាវិញ បានពន្យល់ថា ការសរសេរលើកឡើង របស់ទំព័រហ្វេសប៊ុកនោះ មិនមានទំងន់ យកជាការអ្វី មិនបានឡើយ ខណៈប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបង្ហោះសារនេះ មានចេតនាទុចរិត ក្នុងបំណងញុះញង់ បំបែកបំបាក់ មកលើកងទ័ព។

ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «សារព័ត៌មានជំនាន់ថ្មី» បានបង្ហោះសារប៉ុន្មានឃ្លា តាំងពីម្សិលម្ងៃកន្លងមក ដោយអះអាងថា ឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ) យោធាមួយរូប ឈ្មោះ នាក់ វង្ស បានគាំទ្រចលនាសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន។ ទំព័រហ្វេសប៊ុកខាងលើនេះ នៅមានដំណើរការនៅឡើយ ប៉ុន្តែសារបង្ហោះដ៏ចម្រូងចម្រាសនេះ មិនឃើញបន្តមាន នៅលើទំព័រខ្លួនទៀតទេ។

ប៉ុន្តែរូបផ្តិតចេញពីអេក្រង់ (PrintScreen) ដែលនៅតែបន្តមានវត្តមាន នៅលើបណ្ដាញសង្គម និងត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន យកទៅផ្សាយបន្ត បានបង្ហាញឲ្យឃើញ ពីសំណេរដ៏ខ្ជីខ្ជា គ្មានវិជ្ជាជីវៈ [...]

ហ៊ុន សែន - សម រង្ស៊ី ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​មេ​ភេវរករ

ហ៊ុន សែន - សម រង្ស៊ី ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​មេ​ភេវរករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងចោទលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង ថាជាមេភេវរករ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ ប្រកាសបង្កើតជាផ្លូវការ​ នូវ«ចលនាសង្គ្រោះជាតិ» កាលពីចុងខែកន្លងទៅ។ លោក សម រង្ស៊ី បានប្រតិកម្មតបវិញ ដោយចោទលោកនាយករដ្ឋមន្ត្រីថា ថាគឺលោក ហ៊ុន សែន នេះហើយ ដែលជាភេវរករ ដោយសារតែលោក ហ៊ុន សែន ធ្លាប់មានអតីតភាព ជាកម្មាភិបាលខ្មែរក្រហម។

ការថ្លែងចោទប្រកាន់គ្នា ទៅវិញទៅមករវាងមេដឹកនាំនយោបាយទាំងពីរ បានធ្វើឡើង កាលពីម្សិលម៉ិញ រហូតមកដល់ថ្ងៃនេះ នៅចំពោះព្រឹត្តិការណ៍ក្ដៅៗចុងក្រោយ នៃការបង្កើតចលនាសង្គ្រោះជាតិ ដោយលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស។ ពិធីប្រកាសបង្កើតចលនានេះ ជាផ្លូវការ កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០១៨ ក្នុងក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានចលនា អមដោយសមាសភាពថ្នាក់ដឹកនាំចលនា មួយចំនួនទៀត។

[...]
សម រង្ស៊ី៖ មន្ត្រីជំនិត ហ៊ុន សែន ត្រៀម​វេច​បង្វេច​​ចេញ​ពី​ប្រទេស

សម រង្ស៊ី៖ មន្ត្រីជំនិត ហ៊ុន សែន ត្រៀម​វេច​បង្វេច​​ចេញ​ពី​ប្រទេស

«ក្រុមគ្រួសារលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា កំពុងតែត្រៀមខ្លួន ទៅរស់នៅឯបរទេស ពីព្រោះពួកគេដឹងថា លោក ហ៊ុន សែន ជិតបាត់បង់អំណាចហើយ» នេះ ជាការលើកឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលម៉ិញ មុននឹងយកសារដដែលនេះ មកបង្ហោះជាថ្មីទៀត នៅថ្ងៃនេះ នៅលើទំព័រទ្វីសធើររបស់លោក ដោយសរសេរ ជាភាសាអង់គ្លេស។

គេមិនដឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិ មានអំណះអំណាង​បែបណា នៅក្នុងការថ្លែង​របស់លោកទេ តែនៅក្នុងសំណេរទាំងនោះ លោក សម រង្ស៊ី បានចោទលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថាបាន​ទិញ​សញ្ជាតិ​ ពី​ប្រទេស​មួយ​ចំនួន​ សម្រាប់រូបលោក និងក្រុមគ្រួសារ មានអ្នកស្រី ហ៊ុន គឹមឡេង និងកូនស្រីទាំងបីនាក់​របស់លោក។

 

លោក រង្ស៊ី បានសរសេរថា៖ «ឧទាហរណ៍ គឺលោក នេត សាវឿន ដែលជាក្មួយប្រសារលោក ហ៊ុន សែន [...]

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ និង​ដឹកនាំ​ដោយ សម រង្ស៊ី

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ និង​ដឹកនាំ​ដោយ សម រង្ស៊ី

ទីបំផុតទៅ និងដូចអ្វីដែលបានបង្ហើបឲ្យដឹង តាំងពីពីរសប្ដាហ៍មុនរួចហើយ នៅថ្ងៃនេះ ចលនាសង្គ្រោះជាតិ ត្រូវបានបង្កើតចេញជារូបរាង ជាផ្លូវការ។ ជាចលនានយោបាយថ្មីមួយ ដែលបង្កើតឡើង ដោយក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន​នៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីអ្វីមួយ ដែលក្រុមមន្ត្រីទាំងនេះ ហៅថា ជា«សន្ទុះថ្មី» និង«យុទ្ធសាស្ត្រ» ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុល កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ និងដំណើរដើរឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

កិច្ចប្រជុំមួយ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងក្រុង ឡុងប៊ិច សហរដ្ឋអាមេរិក នាវេលានេះ ដែលជាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ (ត្រូវនឹងថ្ងៃទី២៩ ខែមករា ម៉ោងក្នុងប្រទេសកម្ពុជា) ដើម្បីប្រកាសជាផ្លូវការ ស្ដីពីការបង្កើតចលនាខាងលើ និងពីសមាសភាពដឹកនាំ ក៏ដូចជាគោលបំណងរបស់ចលនា។ កិច្ចប្រជុំនោះ [...]

បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប

បរទេស​រាំ​ឱប​ស្រើប​ស្រាល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​សៀម​រាប

ជនបរទេស១០នាក់ ក្នុងនោះ៦នាក់ ជាជនជាតិអង់គ្លេស ពីរនាក់ជាជនជាតិកាណាដា ម្នាក់ជាជនជាតិ ញ៉ូហ្សេឡែន និងម្នាក់ទៀតមិនស្គាល់សញ្ជាតិ ត្រូវបានកងកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ប្រចាំខេត្តសៀមរាប ចាប់ខ្លួន នៅក្នុងទីតាំង«ឯកជន»មួយកន្លែង ស្ថិតនៅភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករាកន្លងមកនេះ។ នេះ បើតាមការអះអាង របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃអាទិត្យនេះ។

ជនបរទេសចំនួន ៧៧នាក់ផ្សេងទៀត ក្នុងនោះ មានស្ត្រី៣៦នាក់ ដែលត្រូវបានចាត់ទុកថា ជា«ភ្ញៀវ» ក៏ត្រូវបានអាជ្ញាធរប្រមូល យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដែរ តែត្រូវបានដោះលែង នៅពេលក្រោយមក បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បាន«អប់រំ»ពួកគេទាំងនោះរួច។

គេហទំព័រនគរបាលជាតិ បានរាយការណ៍ពី«

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...