ក្មេងនិងគ្រូទាំង១៣នាក់ ត្រូវបានសង្គ្រោះចេញពីរូងភ្នំអស់ហើយ!
បន្ទាប់ពីសង្គ្រោះក្មេងបាន៨នាក់ រាប់ពីថ្ងៃអាទិត្យ មកទល់នឹងយប់ថ្ងៃចន្ទម្សិលម៉ិញ នៅយប់ថ្ងៃអង្គារ ទី១០ ខែកក្កដានេះ ក្មេងទាំង៤នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាកផង ដែលនៅសល់ ត្រូវបានក្រុមអ្នកជំនាញ ខាងមុជទឹក នាំចេញពីរូងភ្នំទាំងអស់ហើយ។ នេះ បើតាមអ្នកទទួលខុសត្រូវ នៃការសង្គ្រោះជនរងគ្រោះទាំង១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំ ថាំហ្វួង (Tham Luang - ភាគខាងជើងប្រទេសថៃ) តាំងពីថ្ងៃទី ២៣ ខែមិថុនាកន្លងមក។
«កូនជ្រូកព្រៃទាំង១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ ត្រូវបាននាំចេញពីរូងភ្នំ ទាំងអស់ហើយ» នេះ ជាការអះអាងឡើង របស់ក្រុមអ្នកសង្គ្រោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ពួកគេ។ ក្រុមបាល់ទាត់នៃក្មេងទាំងនេះ មានឈ្មោះ ជាភាសាអង់គ្លេសថា «Wild Boars» ដែលមានន័យ ជាខេមរភាសាថា «ជ្រូកព្រៃ»។
ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» ប្រភពពីក្រុមអ្នកសង្គ្រោះ បានអះអាងថា ក្មេងទី៩ [...]