Posts in ‘អត្ថបទមានវីដេអូ’ Category

«Symphony of the seas» នាវា​ទេសចរណ៍​យក្ស​ធំ​ជាង​គេ ចេញ​យាត្រា​លើ​សមុទ្រ

«Symphony of the seas» នាវា​ទេសចរណ៍​យក្ស​ធំ​ជាង​គេ ចេញ​យាត្រា​លើ​សមុទ្រ

ការចរចេញយាត្រាដំបូង របស់នាវាទេសចរណ៍​ដែលធំជាងគេ នៅក្នុងពិភពលោកនេះ ធ្វើឡើងក្រោមក្រសែរភ្នែកមនុស្ស រាប់រយ-ពាន់នាក់ ដែលបានប្រមូលគ្នាមកជួបជុំ នៅក្បែរការដ្ឋានសាងសង់នាវា នៃក្រុង សាំងណាស៊ែរ (Saint-Nazaire) ជាប់មហាសមុទ្រអាត្លង់ទិក ភាគខាងលិច នៃប្រទេសបារាំង ដើម្បីទស្សនាការរំកិលខ្លួន នៅលើផ្ទៃសមុទ្រដំបូង របស់នាវាមួយនេះ ដែលពោរពេញដោយ ផ្ទាំងទស្សនីយភាព​ដ៏អស្ចារ្យ។

នាវា «Symphony of the seas» ជាសមិទ្ធផលរបស់សហគ្រាសសង់នាវាបារាំង ឈ្មោះ «STX France» តាមការបញ្ជាទិញ របស់សហគ្រាសទេសចរណ៍អាមេរិក ឈ្មោះ «Royal Caribbean Cruises Ltd (RCCL)» ដែលមានទីតាំងកណ្ដាល ក្នុងក្រុងមីអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងសាខាធ្វើអាជីវកម្មច្រើនកន្លែង នៅក្នុងពិភពលោក ជាពិសេសក្នុងតំបន់ការ៉ាអីប និងសមុទ្រមេឌីទែរ៉ាណេ។ នាវានេះ មានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ ទទឹង៦៦ម៉ែត្រ កំពស់ផុតពីទឹក ៧០ម៉ែត្រ និងមានចំណុះជិត ៦៥០ ០០០ម៉ែត្រគូប [...]

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

ចលនា​​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ទនៈ​តេឡា

«ឈប់ទិញប្រេង តេឡា» នេះ ជាចំណងជើងវីដេអូមួយ ដែលទើបនឹងត្រូវបានចលនាសង្គ្រោះជាតិ ផ្សព្វផ្សាយជាសាធារណៈ នៅមុននេះបន្តិច ដើម្បីជានិមិត្តរូប នៃការតវ៉ា ទៅនឹងស្ថានការណ៍នយោបាយចុងក្រោយ ដែលក្រុមអ្នកនយោបាយប្រឆាំង បានអះអាងថា បានរងការបង្ក្រាបយ៉ាងដំណំ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

ជាមួយនឹងរូបសញ្ញា «ឈប់ទិញ TELA» ដែលមានសរសេរអក្សរ នៅជុំវិញថា «ចលនាគ្មាន "ហិង្សា រូបភាព ស្នូរ" ដើម្បីផ្លាស់ប្ដូរ» និង«ចូលរួមធ្វើពហិការ ប្រេងសាំង TELA» វីដេអូនេះ បានចាប់ផ្ដើមដំបូង ដោយសម្រែករបស់បុរសម្នាក់ នៅត្រង់ស្ពាននាគវត្តភ្នំ ដូច្នេះថា៖ «សូមហុតឈាមខ្ញុំទៀតទៅ»។ បន្ទាប់មក វីដេអូបានស្រង់យកសំដី «ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់» របស់លោក កែម ឡី កាលពេលលោក​នៅមានជីវិត មកបញ្ជាក់ មុននឹងនិយាយពន្យល់ថា​៖ «ត្រកូលហ៊ុន បានក្ដោបក្ដាប់សេដ្ឋកិច្ច ធំៗជាច្រើន ប្រៀបបាននឹងសំណាញ់មង ប្រមាញ់កេងចំណេញ ពីប្រជាជន [...]

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

យ៉ាងណា សម្រាប់ថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចំនួនអ្នកគាំទ្រលោក ដែលរងការចោទថា បានទទួលការចាត់តាំង ឲ្យមកឈរស្វាគមន៍លោកនោះ មានចំនួនច្រើនជាង ក្រុមអ្នកមិនសប្បាយចិត្តនឹងលោក។ ប៉ុន្តែក្រុមអ្នកមិនសប្បាយចិត្ត ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈការជួបជុំដ៏ធំសម្បើម នឹងត្រូវរៀបចំធ្វើ នៅថ្ងៃស្អែក ថ្ងៃសៅរ៍ទី១៧ ខែមីនានេះ។

ការជួបជុំ ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីនោះ ដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភា ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ពួកគេមានកាន់បដា និងស្រែកឡើងថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

[...]

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ស្ថានីយលេងស្គី នៃក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី បានក្លាយជា​ទីលាន​គ្រវាត់​អ្នកលេង​ស្គី ដូចម្សៅដែលខ្ទាតចេញ ពីត្បាល់កិនដូច្នេះ។ វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងលើបណ្ដាញសង្គម បានបង្ហាញពីរូបភាព ដ៏គួរឲ្យព្រឺព្រួច។

បើតាមសារព័ត៌មាន «Georgia Today» បានឲ្យដឹងថា ប្រព័ន្ធទោងយោងអ្នកលេងស្គី បានវិលធាក់ថយក្រោយ ហើយបន្តិចម្ដងៗ ការវិលមានល្បឿន កាន់តែលឿនទៅៗ ដោយមិនដឹងមូលហេតុ។ ទោងមួយចំនួន បានជាប់កើល មុននឹងទោងផ្សេងទៀត បានបោកខ្លួន ពីលើគ្នាជាបន្តបន្ទាប់។