កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បីប្រឆាំង«អំពើពុករលួយ»
រដ្ឋាភិបាលកម្ពុជាបានបង្កើត ឲ្យមានតារាងបញ្ជីសេវាសាធារណៈ ដោយមានកំណត់តម្លៃសេវា ដែលប្រជាពលរដ្ឋត្រូវបង់ចូលរដ្ឋ ក្នុងការធ្វើលិខិតស្នាមនានា ដូចជា ការសុំច្បាប់បើកអាជីវកម្ម និងលិខិតរដ្ឋបាលផ្សេងៗទៀត។ល។
ផ្លាកបង្ហាញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ MONOROOM.info Photo/ D.KEO
ការបង្កើតបញ្ជីសេវាសាធារណៈ ដែលត្រូវបានបង្កើតឡើងរួមគ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីប្រយុទ្ធប្រឆាំង នឹងភាពមិនប្រក្រដី ពិសេសគឺប្រឆាំងនឹងអំពើ ពុករលួយក្នុងវិស័យ សេវាសាធារណៈ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និសិ្សតបញ្ចប់ការសិក្សា របស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៩ ខែមករា [...]