Posts by "លោក គិន"

ហ៊ុន សែន ដក«​ដំណែង​​​»អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ ដែល​​​វាយ​អ្នក​កាសែត

ហ៊ុន សែន ដក«​ដំណែង​​​»អនុរដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ ដែល​​​វាយ​អ្នក​កាសែត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេចដកដំណែង ​​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក យាន ស៊ីណា ដែល​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​ក្រុមអ្នកកាសែត។ បុរសខ្លាំងក្នុងប្រទេសកម្ពុជា ថែម​ទាំង​ប្រកាស​តាមដាន​លើ​ដំណើរការ​ផ្លូវ​ច្បាប់​ ប្រឆាំងនឹង​អតីត​មេធាវី លោក ដេវីដ ឆាយណាវ៉ា ព្រម​ទាំង​​បក្ខពួក​ទៀតផង។​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

នៅពេលនេះ មាន​«ចាស់​ទំនើង» ដែល​បង្កឡើង​ដោយ​អនុរដ្ឋលេខាធិការ និង​អតីត​មេធាវី ដេវីដ ឆាយណាវ៉ា បើកឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វាយ​លើ​អ្នកកាសែត​ទៀត​។ នេះ​ជាការថ្លែងជា​សាធារណៈ​ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១១-២០១២ [...]

នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានសម្រេចធ្វើនិរាករណ៍ សេចក្តីជូនដំណឹងស.ជ.ណ របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លីនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ច ជូនអាជ្ញាធរជាតិ​ដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងសាងសងលំនៅដ្ឋានឡើងវិញ រីឯថវិការជាបន្ទុករបស់គ្រួសារលោក។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លី​រវាង​លោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ [...]

M ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ ទាំង​«មាន​សិទ្ធិ»​តិច​តួច

M ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ ទាំង​«មាន​សិទ្ធិ»​តិច​តួច

មនុស្សប្រមាណជា១០០០នាក់ បានមកកកុញគ្នា នៅខាងមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រការដើរចេញពីពន្ធនាគារ ដោយ​មានសេរីភាពរបស់ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បន្ទាប់ពីជាប់​ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទ​បង្កើតតំបន់អបគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។


លោកម៉ម សូណង់ដូ ត្រូវបានអ្នកគាំទ្រ ដាក់ឡើងលើគ្រែស្នែង។ រូបថត ថា ថៃ។

នៅម៉ោងប្រមាណជា ៩.៣០ នាទីព្រឹក បុរសសក់ស ម្នាក់បានដើរចេញពីពន្ធនាគារ ដោយមានបំពាក់កំរងផ្កា នៅខណៈ​សម្លេងឆៃយុំា និងសម្លេងអ្នកគ្រាំទ្របានបន្លឺឡើង ជាមួយនឹងសម្លេងស្រែកទ្រហោកងរំពងថា ៖ «លោកប្រធានមាន​សេរីភាព​វិញហើយ ឪយើងមានសេរីភាពវិញហើយ»។

លោកម៉ម [...]

លោកម៉ម សូណង់ដូនឹងត្រូវ​មានសេរីភាព នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា

លោកម៉ម សូណង់ដូនឹងត្រូវ​មានសេរីភាព នៅ​ថ្ងៃ​ទី​១៥​ខែ​មិនា

សាលាឧទ្ទរណ៍បានសម្រេចផ្តន្ទាទោសលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមនអ្នកប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋភូមិប្រម៉ា ២នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ​ម្នាក់ៗចាប់ពី៨ខែ ដល់១០ខែ ដោយទោសសល់ទាំងប៉ុន្មាន តម្រូវឲ្យព្យូសាកល្បងក្រៅឃុំ។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍ថ្ងៃទី១៤ខែមិនានេះ។ MONOROOM.info Photo/ O. Vary។

នៅក្នុងបន្ទប់សវនាការដែលបានចាប់ផ្តើមនៅម៉ោង៨ព្រឹក ចង្អៀតណែនទៅដោយមន្ត្រីអង្គទូត អង្គការក្រៅរដ្ឋាភបាលជាតិ និងអន្តរជាតិ នៅខណៈលោក ម៉ម សូណង់ដូ ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ចងក្រវ៉ាត់កនិងជនជាប់ចោទ ទូច រាម និង កាន់ សុវណ្ណ ស្លៀកពាក់ក្នុងឈុតអ្នកទោសឈរ ក្នុងរង្វង់ក្រចកចេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...