រវាងពាក្យ«ផែនទីក្លែងក្លាយ» និងពាក្យ«ប្រជាប្រិយភាព» (vdo)
ពាក្យឌឺដងដាក់គ្នា ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកនេះ ត្រូវបានលើកឡើងដដែលៗ និងជាបន្តបន្ទាប់ ក្នុងរយៈពេលជាងបីម៉ោង ក្នុងសន្និសីទសារព័ត៌មាន របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឺមហុង កាលពីថ្ងៃទី២ ខែកក្កដា ម្សិលម៉ិញនេះ នាទីស្តីការគណរដ្ឋមន្រ្តី។ ពាក្យទាំងពីរនេះ ត្រូវបានស្នើបញ្ចប់រៀងៗខ្លួន រវាងលោក វ៉ា គឹមហុង តំណាងឲ្យរាជរដ្ឋាភិបាល និងលោក រៀល ខេមតិន្ទ្រ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។
ក្នុងសន្និសីទសារព័ត៌មាននោះ លោក រៀល ខេមរិន្ទ្រ មកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ដកយកពាក្យថា គណបក្សប្រឆាំង កំពុងទាញយក«ប្រជាប្រិយភាព» តាមរយៈការស្វែងរកដំណោះស្រាយ លើបញ្ហាព្រំដែនចេញទៅវិញ។
តំណាងរាស្រ្តមណ្ឌលស្វាយរៀងរូបនេះ បានស្នើឡើងថា៖ «អ្វីដែលយើងខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយភាព? សូមឈប់មានប្រសាសន៍បែបនេះទៅ។ ព្រោះមិនមែនជារឿងគណបក្សសង្គ្រោះជាតិ មិនមែនជារឿងបុគ្គលរបស់ខ្ញុំទេ ជារឿងជាតិតែមួយ។ [...]