ប៉ាលេស្ទីនទទួលបាន សំលេងគាំទ្រភាគច្រើននៅ អ.ស.ប (UN)
នៅទីបំផុតទៅ រដ្ឋប៉ាលេស្ទីន ត្រូវបានមហាសន្តិបាទ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បោះឆ្នោតអោយក្លាយ ជារដ្ឋអង្កេតការណ៍មួយ តែមិនមែនជាសមាជិករបស់អង្គការនេះទេ។ ១៣៨ សំលេងបានឆ្នោតយល់ព្រម និង ៩សំលេងបានបដិសេធ ខណៈ៤១ប្រទេសទៀត បានបោះឆ្នោតអនុបវាទ។ ភាពជោគជ័យមួយនេះ វានឹងផ្តល់លទ្ធភាព ដល់ប៉ាលេស្ទីន ឲ្យមានសិទ្ធិចូលរួមជាសមាជិក របស់តុលារការព្រហ្មទណ្ធអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ អ.ស.ប។
អាវយឺត ដែលមានបោះពុម្ភអក្សរ និងនិមិត្តសញ្ញា ដោះលែងប៉ាលេស្ទីន។
រូបថត MONOROOM.info/ Chea Bunthoeun។
សំលេងទះដៃអបអរសាទរ នៅក្នុងមហាសន្តិបាទរបស់ អ.ស.ជ គាំទ្រដល់ប៉ាលេស្ទីន។ [...]