ក្រុមហាម៉ាស រងការវាយសំពងពីអ៊ីស្រ្តាអែល៖ នាយទាហានម្នាក់ស្លាប់
នាយទាហាន របស់ក្រុមហាម៉ាស មួយរូបត្រូវបានសម្លាប់ ដោយការវាយប្រហាមួយ របស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី១៤វិច្ឆិកា នៅក្នុងតំបន់ហ្គាស្សា។ ជាការឆ្លើយតបវិញ ក្រុមប្រដាប់អាវុធ អ៊ីស្លាមនិយម របស់ប៉ាឡេស្ទីន បានប្រកាសថា ការស្លាប់របស់នាយទាហ៊ានលោក អាមេដ អាល់ ឌ្យាអាបារី បាន«បើកទ្វាថាននរក»។
រថយន្ដរបស់ អាមេដ អាល់ ឌ្យាអាបារី ក្រោយការវាយប្រហាររបស់អ៊ីស្រ្តាអែល នាថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១២។
រូបថត Adel Hana/AP។
ការភ័យបារម្ភ បានកើតឡើងជាទូទៅ បន្ទាប់ពីការវាយប្រហា តាមផ្លូវអាកាសមួយរបស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី១៤ខែវិច្ឆិកា ដោយបានសម្លាប់លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) មេដឹកនាំយោធាមួយរូប របស់ក្រុមហាម៉ាស (Hamas) [...]