ជប៉ុន៖ អនាគតនាយករដ្ឋមន្ត្រីអាប៊េ ប្រាប់ចិនថា«ទេ» ជុំវិញកោះសេនកាគូ
អនាគតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មិនបានទុកអោយខាតពេល ក្នុងការអះអាងពីជំហរបស់លោក ខាងវិស័យការទូតនិយមតឹងមួយនោះទេ។ បន្ទាប់ពីបានឈ្នះឆ្នោតបានមួយថ្ងៃ លោកបានប្រឆាំងរួចជាស្រេចថា មិនទទួលយកបានទេ នូវការទាមទារទឹកដីរបស់ចិន ទៅលើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដីអាវយូ។
លោក ស៊ីនហ្សូ អាប៊េ អនាគតនាយករដ្ឋមន្ត្រីជប៉ុន ថតនៅថ្ងៃអាទិត្យទី១៦ធ្នូឆ្នាំ២០១២។ រូបថត៖ AP/ Koji Sasahara។
លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ធ្នូខាងមុខ បានបញ្ជាក់នៅថ្ងៃច័ន្ទទី១៧ធ្នូនេះ ថាអធិបតេយ្យភាពរបស់ជប៉ុន នៅលើប្រជុំកោះទាំងនេះ ដែលចិនទាមទារថាជារបស់ខ្លួននោះ «មិនអាចចរចារ»បានឡើយ។ [...]