ព្រះតេជគុណ សឺន ហាយ កកាយរឿងពុករលួយជា«ប្រព័ន្ធ»ក្នុងពន្ធនាគារ?
ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមជាកន្លែងឃុំខ្លួន ឧក្រិដ្ឋជន ឬអ្នកប្រឆាំងប៉ុណ្ណោះទេ តែក៏ជាកន្លែងដ៏«ខ្លាញ់»មួយ សម្រាប់មន្ត្រី ឆ្មាំពន្ធនាគារមួយចំនួនដែរ។ ការប្រព្រឹត្តិនូវទង្វើ ដែលអ្នកផងបានចោទថា ជាអំពើពុករលួយ ក្នុងពន្ធនាគារនេះ ត្រូវបានអះអាងទៀតថា មានលក្ខណៈជាប្រព័ន្ធ យ៉ាងប្រទាក់ក្រឡាគ្នា។
អតីតអ្នកជាប់ឃុំ នៅមន្ទីរកែប្រែម១ ព្រៃស ព្រះតេជគុណ សឺន ហាយ បានមានសង្ឃដីការ បិរហាពីការប្រព្រឹត្តិអំពើពុករលួយ នៅក្នុងពន្ធនាគារនេះ ថា ព្រះអង្គ ត្រូវបានមន្រ្តី ឬឆ្មាំពន្ធនាគារម១ ព្រៃសរ កំណត់ឲ្យបង់ប្រាក់ប្រចាំខែ សម្រាប់ការស្នាក់នៅ និងប្រើប្រាស់ទឹកក្នុងពន្ធនាគារ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែឧសភានេះ ព្រះសង្ឃ សឺន ហាយ បានលើកឡើងថា ក្នុងមនុស្សម្នាក់ ត្រូវចាំបាច់បង់ប្រាក់សរុប ចំនួន៤៦០០០រៀល ក្នុងនោះ សម្រាប់ការប្រើប្រាស់កង្ហារ ចំនួន ៤៥០០០រៀល និងទឹក១០០០រៀល។
ព្រះតេជព្រះគុណ សឺន [...]