កម្ពុជា៖ គណបក្សនរោត្តមរណឫទ្ធិ ប្ដូឈ្មោះជា «គណបក្សជាតិនិយម»
គណបក្សនរោត្តមរណឫទ្ធិ ក្នុងប្រទេសកម្ពុជាបានប្ដូឈ្មោះ កាលពីថ្ងៃសុក្រទី២៤សីហា មកជា «គណបក្សជាតិនិយម» វិញ។ គណបក្សនេះក៏បានសម្រេចបោះឆ្នោតផងដែរ លើកអតីតអគ្គលេខាលោក សៅ រ៉ានី អោយឡើងជាប្រធាន គណបក្សនេះ ជំនួសព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលទ្រង់បានប្រកាសជាលើកទីពីរ ក្នុងការដកព្រះកាយចេញពី ឆាកជីវិតនយោបាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២កន្លងមក បន្ទាប់ពីបានបរាជ័យ ក្នុងនយោបាយមួយរបស់ ព្រះអង្គ ដែលចង់បម្រួបបម្រួមក្រុមអ្នករាជានិយម។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិយាងទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនឆ្នាំ២០១២កន្លងទៅ ក្នុងវត្តមួយនៃរាជធានីភ្នំពេញ។
ការសម្រេចចិត្ត ក្នុងការផ្លាស់ប្ដូរឈ្មោះនេះ បានសំដែងឡើង [...]