កម្ពុជា៖ សារាចរណ៍កម្រិតហាងអាំងធើណែត និងគម្រាមសេរីភាពពត៌មានវិទ្យា
សារាចរណ៍ថ្មីមួយ ចេញពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមកម្ពុជា អាចជាគ្រោះថ្នាក់ដល់ហាងលក់អាំងធើណែត និងគម្រាមដល់សេរីភាព នៃការទទួលពត៌មាន និងការបញ្ចេញមតិ។
ហាងនានានៅទីក្រុងភ្នំពេញ ដែលផ្ដល់សេវាកម្មអាំងធើណែត។
សារាចរណ៍ដែលបានចេញផ្សាយ នៅថ្ងៃពុធទី១២ធ្នូ កន្លងមកនេះ និងចុះហត្ថលេខាដោយលោក សូ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានដាក់ចុះមកសំដៅហាមឃាត់ ហាងសេវាអាំងធើណែត ដែលមានចម្ងាយតិចជាង ៥០០ម៉ែត្រពីសាលារៀន។ បន្ទាប់មកទៀត ក្នុងអត្ថបទនោះដដែល ក៏បានហាមឃាត់ដែរ ទៅគ្រប់យុវជនដែលមានអាយុតិចជាង១៨នាក់ ដើម្បីប្រយុទ្ធប្រឆាំងទល់នឹង «ភេវរកម្ម ឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងភាពអាសអាភាស»។ ក្នុងចំណោមការឃាមឃាត់ ដែលមាននៅក្នុងសារាចរណ៍នោះ ក៏មានផងដែរ [...]