Posts tagged as "Sisowath Thomico"

ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត

ក្រុម​អ្នក​រិះគន់​ភ្ជាប់​ការ​យក​ចិន​ជា​បង្អែក ទៅ​នឹង​របប​ប៉ុលពត

នយោបាយយកចិនជាបង្អែក របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានទទួលរងនូវប្រតិកម្មខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់មន្ត្រី​គណបក្សប្រឆាំង និងអ្នកឃ្លាំមើលជាច្រើន។ ប្រតិកម្មទាំងនោះ បានពន្យល់ពីគុណវិបត្តិ នៃនយោបាយការបរទេសកម្ពុជា ដែលលំអៀងខ្លាំង ទៅរកចិន នាពេលនេះ ថាមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងរបបវាលពិឃាត ប្រល័យពូជសាសន៍ខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។

អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានរៀបរាប់ឡើងថា បក្សកុម្មុយនីស្តចិន បានធ្វើជាខ្នងបង្អែក ក្នុងរបបខ្មែរក្រហម សំរាប់លោក ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា។ លោក ឆៃអ៊ាង បន្តថា៖ «ពេលនោះ ប្រជាពលរដ្ឋខ្មែរទាំងមូល រស់ក្នុងភាពជាទាសករ ហើយប្រជាពលរដ្ឋខ្មែរ ប្រមាណពីរលាននាក់ ត្រូវរដ្ឋអំណាចខ្មែរក្រហមសម្លាប់»។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានភ្ជាប់ករណីខាងលើ មករបបដឹកនាំកម្ពុជា សព្វថ្ងៃថា៖ [...]

ព្រះអង្គ ធម្មិកោ សួរ​ចំអក៖ នរណា​ខ្លះ​ចង់​ទៅ​ដើរ​លេង​នៅ​ស្ទឹងត្រែង?

ព្រះអង្គ ធម្មិកោ សួរ​ចំអក៖ នរណា​ខ្លះ​ចង់​ទៅ​ដើរ​លេង​នៅ​ស្ទឹងត្រែង?

បើតាមការ​សង្កេត​កន្លង​មក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានអ្នកសារព័ត៌មានស្គាល់ថា ជាព្រះញាតិវង្សមួយអង្គ ដែលមិនចូលចិត្ត មានបន្ទូលវែងអន្លាយ ឬបន្ទូលលេងសើចអ្វីឡើយ។ តែថ្ងៃនេះ ព្រះអង្គម្ចាស់បានមានបន្ទូល តែមួយឃ្លាប៉ុណ្ណោះ តែវាហាក់បានបង្ហាញ ពីការចំអកយ៉ាងជូរចត់មួយ សម្រាប់ហេតុការណ៍ នៃការចល័តទ័ព និងចល័តសព្វាវុធ ទៅព្រំដែនខ្មែរ-ឡាវ ដែលត្រូវបានធ្វើឡើង តាំងពីម្សិលម៉ិញនេះមក។

ជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីក្រុមនាយទាហាន ពោរពេញដោយស័ក្តិ និងផ្កាយរះ ពេញព្រោងព្រាតនៅលើស្មារនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានសរសេរសួរឡើងនៅប៉ុន្មានម៉ោងមុន លើទំព័រហ្វេសប៊ុករបស់ព្រះអង្គថា៖ «តោះ! ថ្ងៃចុងសប្តាហ៍នេះ នរណាខ្លះ ចង់ទៅដើរលេង នៅស្ទឹងត្រែង?»។

បុត្រី​ព្រះអង្គ​ម្ចាស់ ដួងសុវណ្ណរដ្ឋ សន្លប់​ពេល​ឃើញ​សព​បិតា

បុត្រី​ព្រះអង្គ​ម្ចាស់ ដួងសុវណ្ណរដ្ឋ សន្លប់​ពេល​ឃើញ​សព​បិតា

«ប៉ាអ៊ើយ... ខ្ញុំមកដល់ហើយ... ប៉ាមិនទុកឲ្យខ្ញុំមកទាន់ដង្ហើមប៉ាចុងក្រោយទេ ប៉ាឲ្យកូនសុំទោស...» ទាំង​នេះ ជាសម្លេងដ៏សោកសង្រេង របស់អ្នកស្រី ដួង សុជាតា បុត្រីនៃព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ ចេញពីពិធី​បុណ្យ​សព​ទ្រង់ នៅរសៀលនេះ។ កញ្ញា ភូ ទីតា សកម្មជនខាងកិច្ចការសង្គមមួយរូប បានបង្ហោះ​វីដេអូ ផ្សាយ​បន្ត​ផ្ទាល់ ពី​ទិដ្ឋភាព​ដ៏​ខ្លោចផ្សារ នៅមុននេះបន្តិច ដោយបានសរសេរបញ្ជាក់ថា៖ «បុត្រីរបស់ព្រះអង្គ ដួង​សុវណ្ណ​រដ្ឋ បាន​មក​ដល់​កម្ពុជា​ហើយ ហើយក៏បានមកដល់​បុណ្យសព​លោកតា ដែរ»។

ពាក្យ«លោកតា» ដែលកញ្ញា ភូ ទីតា និយាយលើកមកនេះ សំដៅទៅរកនាមហៅក្រៅ «តាប៉ក់» ដែលប្រជា​ពលរដ្ឋ រស់​នៅ​ភូមិផង​របង​ជាមួយ ក្នុងភូមិ​ព្រែក​តាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ហៅ​ព្រះអង្គ​ម្ចាស់ ដួង សុវណ្ណរដ្ឋ ដែលបានរស់នៅ​លាក់​ព្រះកាយ ​អស់​ជាច្រើន​សិបឆ្នាំ មុននឹង​ត្រូវ​បាន​រក​ឃើញ​​ព្រះអង្គ​វិញ [...]

ដួងសុវណ្ណរដ្ឋ សែរាជវង្ស​ ស៊ីសុវត្ថិ ប្រាថ្នា​«ស្លាប់​​ក្នុង​​ខ្ទម​កម្សត់»

ដួងសុវណ្ណរដ្ឋ សែរាជវង្ស​ ស៊ីសុវត្ថិ ប្រាថ្នា​«ស្លាប់​​ក្នុង​​ខ្ទម​កម្សត់»

ព្រះអង្គម្ចាស់ ដួងសុវណ្ណរដ្ឋ ដែលពលរដ្ឋក្នុង ភូមិ​ព្រែក​តាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ស្គាល់លោក​ជា​«តាប៉ក់» និងឈ្មោះក្នុង «បូណា» ទើបនឹងបានបង្ក ឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ប្រមាណជា៤ខែមុននេះ ទៅដល់បណ្ដា​ប្រជា​នុរាស្ត្រ និងរាជរង្សខ្មែរ ជុំវិញជីវិត​លាក់​ព្រះ​កាយ​​របស់ទ្រង់ រាប់ចាប់តាំងពីឆ្នាំ១៩៧៦មក។ តែនៅវេលានេះ ព្រះអង្គបាន​ទទួល​មរណភាព​ទៅ​ហើយ កាលពី​រសៀល​ម៉ោ​ង ២ និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងវីដេអូជាច្រើន ដែលទើបនឹងត្រូវបានយកមកបង្ហោះ នៅប៉ុន្មានម៉ោងមុននេះ គេឃើញមឈូស ដែល​មាន​ដាក់​សព​របស់​ព្រះអង្គ​ម្ចាស់ ត្រូវបាន​រៀបចំ​លំអ​ពីលើ ដោយផ្កាពណ៌ចម្រុះ នៅក្នុងគេហដ្ឋាន​ឈើ​របស់​ទ្រង់ តាម​បែបជារាស្ត្រសាមញ្ញ នៅតាមតំបន់ស្រុក​ស្រែ​ចំការ។ វីដេអូ​ទាំងនេះ បានបន្ថែម​ពីលើរូបភាព​មួយ​ចំនួន​​ទៀត​ កាលពីថ្ងៃម្សិលម៉ិញ ដែលបង្ហាញឲ្យឃើញថា [...]

ធី សុវណ្ណថា ព្រមាន សីសុវត្ថិ ធម្មិកោ «កុំ​មាន​គំនិត​ខូច»

ធី សុវណ្ណថា ព្រមាន សីសុវត្ថិ ធម្មិកោ «កុំ​មាន​គំនិត​ខូច»

ដើម្បីយល់រឿងវ៉ាវ ដែលជាការសប្បាយ សម្រាប់បណ្ដា​ជនមួយចំនួន តែបែរជាបង្កការក្ដៅក្រហាយ ដល់​បណ្ដា​ជនផ្សេងទៀតនោះ គេត្រូវវិលត្រឡប់​ទៅ ប៉ុន្មានថ្ងៃមុននេះវិញ ជាពិសេសនៅក្រោយព្រឹត្តិការណ៍ នៃ​ការ​ប្រោស​ព្រះ​រាជ​ទាន​​លើកលែងទោស ពីសំណាក់ព្រះមហាក្សត្រកម្ពុជា ចំពោះលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបទ«បដិសេធការចូលខ្លួន» ទៅកាន់តុលាការ។

ប៉ុន្តែការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ ចំពោះអនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ចុះព្រះ​ហត្ថលេខា​​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នោះ ទំនង​ជាមិន​បាន​​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន រីកចិត្តរីកថ្លើមនោះឡើយ រាប់​ទាំង​ម្ចាស់​បណ្ដឹង កញ្ញា ធី សុវណ្ណថា ដែលប្ដឹងលោក កឹម សុខា ពីបទ​បរិហាកេរ្ដិ៍​រហូតបង្ក​ឲ្យ​មាន​​ការ​កោះ​​ហៅ​លោក កឹម សុខា ឲ្យ​ចូលខ្លួនទៅបំភ្លឺនោះផង។ អតីតតារាហ្វេសប៊ុក ដែលក្លាយខ្លួន មកជាប្រធាន​អង្គការ​រូប​នេះ បាន​ទាមទារ​ឲ្យ​លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...