តុល្យភាពមនុស្សស្លាប់ដោយរលកយក្សនៅឥណ្ឌូនេស៊ី ឡើងដល់១២៣៤នាក់
បួនថ្ងៃក្រោយគ្រោះរលកយក្ស តុល្យភាពនៅតែបន្តបង្ហាញតួលេខ ធ្ងន់ធ្ងរឡើងៗ។ មនុស្សប្រមាណជា ២០០ ០០០នាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈជនរងគ្រោះដល់ជីវិត ត្រូវបានរកឃើញបន្ថែម ជាបន្តបន្ទាប់ ដែលធ្វើឲ្យតុល្យភាព នៅពេលនេះកើនឡើង ដល់ចំនួន ១២៣៤នាក់។ នេះ គេនៅមិនទាន់និយាយដល់ផងទេ ពីជនបាត់ខ្លួនជាច្រើនសិបនាក់ទៀត។
អ្នកភូមិមួយរូប ឈ្មោះ «Muzair» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ក្នុងគ្រួសារខ្ញុំ មានសមាជិកបាត់ខ្លួន ៥នាក់។ ខ្ញុំត្រូវការស្នើទៅរដ្ឋាភិបាល ឲ្យជួយរកពួកគេ។»។
ក្នុងភូមិ «Poboya» ដែលស្ថិតនៅលើតំបន់កូនភ្នំ នៃក្រុង «Palu» ក្រុមអ្នកជួយសង្គ្រោះ ចាប់ដើម្បីបញ្ចុះសពជនរងគ្រោះ ទៅក្នុងរណ្ដៅកប់សពរួមដ៏ធំមួយ ដែលអាចដាក់សពបានរហូតដល់ទៅ ១៣០០០នាក់។ រថយន្ដដឹកសពជាច្រើន បាននាំយកសព ដែលរំដោយកំណាត់ផ្លាស្ទិកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខ្មៅ យកមកដាក់នៅទីបញ្ចុះ [...]