
សេក បណ្ឌិត (វិទ្យុអាស៊ីសេរី) ពត់ខ្លួនស្ងាបមួយចាស់ដៃក្នុងពេលផ្សាយផ្ទាល់!
តាមទំនងមើល លោក សេក បណ្ឌិត អាចជាអស់កម្លាំងខ្លាំង ឬទ្រាំមិនបាននឹងស្ដាប់ព័ត៌មានដ៏«ពិរោះ» របស់សហការីលោក ទាក់ទងនឹងទីលានប្រជល់មាន់ធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មសិទ្ធិរបស់ក្មួយប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន! រំពេចនោះ រូបភាពដ៏អស្ចារ្យមួយបានកើតឡើង នៅក្នុងកម្មវិធីវិទ្យុ ដែលកំពុងផ្សាយ ជាវីដេអូបន្តផ្ទាល់ ទាំងនៅលើគេហទំព័រផ្លូវការ ទំព័រហ្វេសប៊ុក (Facebook) និងទំព័រយូធូប (Youtube) របស់វិទ្យុអាស៊ីសេរី៖ នោះ គឺអ្នកអានព័ត៌មានខាងលើ ប្រចាំឲ្យវិទ្យុដ៏មានប្រជាប្រិយភាព បានពត់ខ្លួននិងហាមាត់ស្ងាបយ៉ាងចាស់ដៃ ហាក់ដូចជានៅជុំវិញខ្លួនលោក គ្មានរឿងអ្វីកើតឡើងទាំងអស់។
រូបភាពដ៏អស្ចារ្យ ត្រូវបានគេឃើញនៅពេលផ្សាយផ្ទាល់ ប៉ុន្តែវីដេអូដែលមានរូបភាពនោះ ត្រូវបានលប់ចេញ នៅប្រមាណជាមួយម៉ោងក្រោយការផ្សាយ និងជំនួសដោយវីដេអូមួយទៀត ដែលគ្មានរូបភាពពត់ខ្លួនស្ងាបនេះទេ។
- ដោយ: មនោរម្យ.អាំងហ្វូ
- December 13, 2017
- ប្រធានបទ: ពិធីករស្ងាប
- អត្ថបទមានវីដេអូ, គ្រប់អត្ថបទជាខេមរភាសា, ជុំវិញកំសាន្ដ, តារា ជនល្បីៗ, សម្រាំងកំសាន្ដ

ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង«ផ្អែមក្រៅដំបៅក្នុង»
នៅពេលដែលការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋ របស់តារាចម្រៀងម្នាក់ បានប្រែក្លាយជាសង្គ្រាមសំដី ដែលត្រូវបានយកទៅបកស្រាយ ទៅតាមនិន្នាការនយោបាយ តែរៀងខ្លួន ខណៈអ្នកមាននិន្នាការកណ្ដាល បានជួយពន្យល់ទៅវិញថា អ្នកដែលរងការរិះគន់ គប្បីបើកចិត្តឲ្យទូលាយ និងតោងពិនិត្យមើលការរិះគន់នោះ ដើម្បីកែលំអទៅថ្ងៃក្រោយ។
រឿងរ៉ាវ បានចាប់ផ្ដើមនៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះមតិរិះគន់មួយ ចំពោះក្រដាសប្រាក់ខ្មែរ ដែលមានតម្លៃទឹកប្រាក់ដូចគ្នា តែបែរជាមានការតុបតែង-ដាក់ពណ៌-ទំហំ (Design) ខុសគ្នា បង្កឲ្យមានការភ័ន្ដច្រឡំ សម្រាប់អ្នកចាយ។ តារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះ បានសរសេរថា៖ «និយាយពីរឿង រូបិយប័ណ្ណ (លុយ) នៅស្រុកខ្ញុំ ម្តេចក៍មានច្រើនរូប ច្រើនបែបម្ល៉េះ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ព៌ណ រូបភាព ទំហំផ្សេងៗគ្នា ធ្វើអោយអ្នកចាយ មានការវង្វេងវង្វាន់ភ័ន្ដច្រលំ។»។
[...]

ឃើញសាកសពកម្រើក ក្រុមគ្រួសារនាំគ្នាជឿថា«ភ្លឹក»
យុវជន «Watson Franklin Mandujano Doroteo» បានទៅមន្ទីរពេទ្យ នៃទីក្រុង «Tingo Maria» (ប្រទេសប៉េរូ) កាលពីថ្ងៃទី ២១ ខែតុលាកន្លងមក បន្ទាប់ពីយុវជនអាយុ២៤ឆ្នាំរូបនេះ មានអាការៈស្រៀវស្រាញខុសធម្មតា ដែលបណ្ដាលមកពីការវះកាត់ធ្មេញថ្មីៗ។ តែនៅពេលនោះ ក្រុមគ្រូពេទ្យមិនអាចជួយយុវជនបានទេ ហើយជាអកុសល យុវជនបានផុតដង្ហើម នៅលើគ្រែពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យ្។
មរណភាពដ៏ទាន់ហន់ ដែលបណ្ដាលមកពីការវះកាត់ធ្មេញ របស់យុវជន «Mandujano Doroteo» មិនបានធ្វើឲ្យក្រុមគ្រួសាររបស់យុវជន ស្ងប់ចិត្តនោះទេ។ នៅថ្ងៃបញ្ចុះសពយុវជន ខណៈពេលដែលក្រុមគ្រួសារហៀបនឹងយកគម្របមឈូស មកបិទពីលើមឈូស ស្រាប់តែមានហេតុភេទដ៏ចម្លែកមួយ បានកើតឡើង៖ នោះគឺដើមទ្រូងរបស់យុវជន «Mandujano Doroteo» បានផើតឡើង។
ក្រុមគ្រួសារបានផ្អើលឆោឡោ និងបានអញ្ជើញគ្រូពេទ្យមួយរូប នៅក្នុងសង្កាត់ ឲ្យមកពិនិត្យសាកសពឡើងវិញ។ បន្ទាប់ពីបានសង្ស័យថា [...]

«ប្រជាធិបតេយ្យបែបស្មែរ» គំនូរត្លុកចៅចេក - ១៨ វិច្ឆិកា ២០១៧
កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជារូបថត វីដេអូ រូបគំនូរ អត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរអត្ថបទ - ឯកសារ (ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី [...]

«សម្លេងវីយ៉ូឡុងរបស់បង» គំនូរត្លុកចៅចេក - ១៧ វិច្ឆិកា ២០១៧
កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជារូបថត វីដេអូ រូបគំនូរ អត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរអត្ថបទ - ឯកសារ (ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237759
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20745
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25914
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9463
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»