បរិយាកាស នៃការអានសៀវភៅ
ធ្វើដូចម្តេច ដើម្បីឲ្យបរិយាកាស នៃការអានសៀវភៅ ប្រកបដោយផាសុកភាព? មានវត្ថុជាច្រើន ដែលអាចធ្វើឲ្យ មានការរំខាន ដល់ប្រសិទ្ធិភាព នៃការអានសៀវភៅ។ វត្ថុរំខានខ្លះ យើងអាចដោះស្រាយបាន ដោយងាយស្រួល។ ឯការរំខានខ្លះទៀតគឺ មានការលំបាកបន្តិច និងប្រហែលជាត្រូវការ ការប្រឹងប្រែងអត់ធ្មត់ និងពេលយូរបន្តិច ប្រសិនបើគេ ចង់ជំនះលើរឿងទាំងនោះ បានដោយជោគជ័យ។ យ៉ាងណាម៉ិញ យើងគួរតែធ្វើការ ជំនះការរំខានទាំងនោះ ចាប់ពីចំនុចងាយស្រួលទៅមុន។ ព្រោះថាវិធីសាស្ត្រនេះ នឹងនាំមកនូវការអភិវឌ្ឍ ដ៏ប្រសើរបំផុត ដោយគ្រាន់តែ [...]